Labels

Showing posts with label Joke. Show all posts
Showing posts with label Joke. Show all posts

Sunday, March 24, 2013

ធ្លាយរឿង , Joke

          ក្នុង​ពិធី​ជប់​លៀង​មួយ​ ពេល​ទាំងអស់​គ្នា​ស្រវឹង​ដល់ក​ បុរស​ម្នាក់​ឱន​ខ្សឹប​ដាក់​ត្រចៀក​បុរស​ម្នាក់​ទៀត​ ដែល​អង្គុយ​ក្បែរ​ ៖
- ខ្ញុំ​ប្រាប់​តែ​បង​ឯង​ម្នាក់​ទេ​ណា អត់​ប្រាប់​អ្នក​ណា​ទៀត​ទេ ។ នាង​អាវ​ក្រហម​នោះ​ ជា​ប្រពន្ធ​ខ្ញុំ ចំណែក​នាងអាវ​ខៀវ​នៅ​ខាង​ឆ្វេង​ដៃ​ជាស្រី​ស្នេហ៍​ខ្ញុំ ។
         មិត្ត​របស់​គេ​កំពុង​ស្រវឹង​បើក​ភ្នែក​មិន​រួច​ផង លឺ​ដូច្នេះប្រឹង​ជ្រួញ​ចិញ្ចើមតប ៖
- អញ្ចឹងផង ? ម៉េច​ក៏ផ្ទុយ​ពីខ្ញុំ ?
- ផ្ទុយយ៉ាង​ម៉េច ??
- ចំពោះ​ខ្ញុំ​នាងអាវ​ខៀវ​នៅខាង​ឆ្វេងដៃ​ជាប្រពន្ធខ្ញុំ ចំណែក​នាង​អាវ​ក្រហម​ជា​ស្រីស្នេហ៍​ខ្ញុំ ។

ស្រៀវ​សសៃប្រសាទ , Joke

     អ្នក​កម្លោះ​សួរ​សង្សារ​របស់​ខ្លួន ៖ 
- អូន​ជា​ស្រី​ក្រមុំ តើ​ធ្លាប់​ត្រូវ​មនុស្ស​ប៉ះ​សាច់​ម្តង​ណា​ ធ្វើ​ឱ្យ​ស្រៀវ​សសៃប្រសាទ​ទេ ?
- ថី​មិន​ធ្លាប់​ ច្រើន​ដង​ហើយ ។
- តើ​ប្រុសនោះជា​មនុស្ស​ប្រភេទ​ណា បាន​ជា​អាច​ធ្វើ​ឱ្យ​អូន​ស្រៀវ​ស្រើប​បាន ?
- គាត់​ជា​ពេទ្យ​ធ្មេញ ។
- គេ​ធ្វើយ៉ាង​ម៉េច ?
- ខ្ញុំ​ឈឺ​ធ្មេញទៅព្យាបាល​នៅ​កន្លែង​គាត់ គាត់​ឆ្កឹះកន្លែង​ឈឺ​នោះ ធ្វើឱ្យ​ខ្ញុំ​ឈឺ​ពើត​ផង​ស្រៀវផង រហូតដល់​ ពេល​ខ្លះហើប​ខ្លួន​ពី​កៅ​អី ។
- អូ អ៊ីចឹង​ទេរឺ ? បង​ខំ​តែ​ភ័យ ។ 

អត្ថបទ បងពេទ្យ
រក្សាសិទ្ធិដោយ ៖ បងពេទ្យ

ក្លិន​បែប​ណា ? , Joke

      ស្ត្រី​ម្នាក់​ដើរ​ចូល​ហាង​លក់​គ្រឿង​សម្អាង​កាយ ៖
-ឱ្យ​ទឹក​អប់​មួយ​ដប​មក៍ ។
-អ្នក​ស្រី​ត្រូវការ​ក្លិន​បែប​ណា ?
-ប្តី​ខ្ញុំ​ទាំង​ថ្ងៃ​ទាំង​យប់​ជក់​កុំព្យូទ័រ​ជាង​ប្រពន្ធ តើ​មាន​ទឹក​អប់​ណា​ក្លិន​កុំ​ព្យូ​ទ័រ​ទេ ?



រក្សា​សិទ្ធិ​ ៖ បងពេទ្យ

ពិ​បាក​និយាយ , Joke

      ស្ត្រី​ក្រមុំ​ពីរ​នាក់​កំពុង​ជជែក​គ្នា​ពី​រឿង​អ្នក​ណាស្អាត​ជាង​អ្នកណា ទទួល​ឃើញ​បុរស​ចំណាស់​ម្នាក់​ដើរ​កាត់​ ក៏​ហៅ​ឱ្យ​ឈប់​រួច​ និយាយ​ស្នើ ៖
-សូម​លោក​អ៊ំ​ជួយ​កាត់​សេចក្តីឱ្យ​ពួក​ខ្ញុំ​បន្តិច​ តើ​ពួក​ខ្ញុំ​មួយ​ណា​ស្អាត​ជាង ?
-អ៊ំពិបាក​និយាយណាស់ !
-មក​ពី​ពួក​ខ្ញុំ​ស្អាត​ម្នាក់​មួយ​បែប​មែនទេ ?
-មិន​មែនទេ បើ​សួរ​ថា​អ្នកណា​អាក្រក់​មើល​ជាង​ទើប​អ៊ំស្រួល​ឆ្លើយ ។

រក្សាសិទ្ធិ ៖ បងពេទ្យ

ម្នាក់ណា​ជា​ប៉ា​ខ្ញុំ ? , Joke

      កុមារ​ម្នាក់​រត់​ត្រហេប​ត្រហប​ចូល​ប៉ុស្តិ៍​ប៉ូលិស ៖
-ពូ ! ពូ ! ជួយ​ប៉ា​ខ្ញុំ​ផង មាន​ប្រុសម្នាក់​ កំពុង​វាយ​ប៉ា​ខ្ញុំ ពូ​ជួយ​ទៅ​ឃាត់ភ្លាម​ឡើង ភ្នាក់​ងារ​ប៉ូលិស​រត់ចេញ​ក្រៅ ឃើញ​បុរស​ពីរនាក់​កំពុង​ដាល់​គ្នា​បែក​មុខ​បែក​មាត់​ ព្រម​ទាំង​ស្រែក​ពាក្យ​ដូចគ្នា​ " អ្អែង​កុំ​សង្ឃឹម​ ដណ្តើម​យក​កូន​ប្រុស​អញ​បាន​ឱ្យ​សោះ " ។ ប៉ូលិស​លឺ​បុរស​ទាំង​ពីរ​និយាយ​ចម្លែក​ពេក​ក៏​ងាក​សួរ​កុមារ​ដើម​បណ្តឹង ៖
-នែ​ អា​អូន ! មួយ​ណា​ប៉ា​អា​អូនឯង ?
-​ដឹង​អី ពូ​សួរ​ពួក​គាត់​ឱ្យច្បាស់​ទៅ ។ ពួក​គាត់ សុទ្ធ​តែ​តាំង​ខ្លួន​ជា​ប៉ា​ខ្ញុំ​ដូចគ្នា​អ៊ីចឹង ខ្ញុំ​មិនដឹង​ទទួល​ស្គាល់​ម្នាក់​ណា​ចោល​ម្នាក់​ណា​ទេ ។

រក្សាសិទ្ធិ​ ៖ បងពេទ្យ

មិន​ល្ងង់​ទុក​ឱ្យ​ឆ្កែ​លួច​ស៊ីទេ , Joke


មហាសំណើច - មិន​ល្ងង់​ទុក​ឱ្យ​ឆ្កែ​លួច​ស៊ីទេ 

          នាយ​ចឺតកំពុង​អង្គុយ​សម្រក់​ទឹក​ភ្នែក​ក្បែរ​របង គាប់​ជួន​នាយ​ថ្លែន​ជា​មិត្ត​សម្លាញ់មក​ឃើញក៏​សួរ​ថា ៖ 
-នាយ​ថ្លែន ៖ តើ​អ្នក​ណា​ធ្វើ​អី បាន​ជា​សម្លាញ់​ឯង​អង្គុយ​សំកុក​យំស្រែក​យ៉ាង​នេះ ?
-នាយ​ចឺត ៖ សម្លាញ់​អើយ ! ខ្ញុំ​អភ័ព្វណាស់ បាន​ប្រពន្ធកាច​ដូច​ខ្លា គ្រាន់​តែ​ហាល​ត្រី​ភ្លេច​ខ្លួន ឆ្កែ​ស៊ីអស់ ស្រាប់​តែ​មក​វាយ​គ្នា​ ៣-៤ កំផ្លៀងលេង !
-នាយ​ថ្លែន ៖ សម្លាញ់​ឯង​កំសាក​ម្ល៉េះ ! ធ្វើ​ជាប្រុស​នឹង​គេ​ តែ​បាត់​បង់​តម្លៃ​បុរស​អស់​ហើយ ខ្លាច​ប្រពន្ធ​ដូចឯង​នោះ !
              គាប់​ជួនពេល​នោះ ប្រពន្ធ​នាយ​ថ្លែន​ក៏​មកដល់​ភ្លាម ដោយ​មាន​កាន់​អំបោស​នៅ​ដៃ​ផង ។
-ប្រពន្ធ​នាយ​ថ្លែន ៖ ចុះ​បើ​ប្តី​សម្លាញ់​វិញ ធ្វើ​យ៉ាង​ម៉េច ? មើលមុខ​ខ្ញុំឱ្យ​ចំ ហើយ​ឆ្លើយ​ឱ្យ​ឆាប់ !
-នាយ​ថ្លែន ៖ បើ​បង​មិនធ្វើ​ដូច​វាទេ គឺ​អង្គុយ​មើល​ទាល់​តែ​ត្រី​ហាលស្ងួត មិន​ល្ងង់​ឱ្យ​ឆ្កែ​ស៊ីឡើយ ... !

រក្សាសិទ្ធដោយ ៖ បងពេទ្យ

Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Grants For Single Moms