Labels

Showing posts with label News. Show all posts
Showing posts with label News. Show all posts

Sunday, March 24, 2013

អគ្គិភ័យ​ឆាប​ឆេះ ​ផ្ទះ​ប្រជាពល​រដ្ឋ៥​ខ្នង​ ខូច​ខាត​រាប់​ម៉ឺន​ដុល្លារ​ , News


កំពង់ចាម៖​ ផ្ទះ​៥​ខ្នង​ ដែល​៣​ខ្នង​ជា​ផ្ទះ​ធ្វើ​ពី​ថ្ម ​និង​២​ខ្នង​ទៀត​ ធ្វើ​ពី​ឈើ​ប្រក់​ក្បឿង ​នៅ​ក្នុង​ភូមិ​៣ ​សង្កាត់​វាល​វង់​ ក្រុង​កំពង់​ចាម ​ត្រូវ​បាន​អគ្គិភ័យ​ឆាប​ឆេះ​អស់​ទាំង​ស្រុង ​នៅ​វេលា​ម៉ោង​១០ ​និង​៣៥​នាទី​ថ្ងៃ​អង្គារ ​ទី​៨ ​ខែ​មករា ​ឆ្នាំ ​២០១៣​ ទំហំ​នៃ​ការ​ខូច​ខាត​គិត​ជា​ប្រាក់​រាប់​ម៉ឺន​ដុល្លារ​។ ​នេះ​បើ​យោង​តាម​ការ​បញ្ជាក់​ពី​អធិការ ​នគរបាល​ក្រុង ​កំពង់​ចាម ​លោក ​សំ ​ផាត​។
លោក ​សំ ​ផាត​ បាន​ប្រាប់​ឲ្យ​ដឹង​ថា​ ផ្ទះ​ប្រជាពល​រដ្ឋ ​៥​ខ្នង ​ដែល​៣​ខ្នង​ធ្វើ​ពី​ថ្ម ​និង​២​ខ្នង​ទៀត​ធ្វើ​ពី​ឈើ​ ត្រូវ​បាន​អគ្គិភ័យ​ឆាប​ឆេះ​បំផ្លាញ​អស់​ទាំង​ស្រុង។​ លោក​បាន​បន្ត​ថា ​ក្រោយ​ពេល​កើត​ហេតុ​កម្លាំង​សមត្ថកិច្ច​ចម្រុះ ​រួម​និង​រថយន្ត​ពន្លត់​អគ្គិភ័យ​៤​គ្រឿង​ផ្សេង​ទៀត ​បាន ព្យាយាម ជួយ អន្តរាគមន៍​ដែរ​ តែ​ដោយ​អំណាច​នៃ​ការ​ឆេះ​វា​ខ្លាំង​ក្លា​ពេក ​ទើប​មិន​អាច​ជួយ​ពន្លត់​ឲ្យ​បាន​ទាន់​ពេល​វេលា​។​
តែ​ទោះ​ជា​យ៉ាង​ណា​ក្រោយ​ការ​អន្តរាគមន៍​រយៈ​ពេល​ប្រហែល​១​ម៉ោង ​ពោល​គឺ​នៅ​ម៉ោង​ ១២​ថ្ងៃ​ត្រង់ ​អគ្គិភ័យ​ត្រូវ​ បាន​ពន្លត់​ឲ្យ​រលត់​ទាំង​ស្រុង​ មិន​បណ្ដាល​ឲ្យ​រាល​ដាល​ដល់​ផ្ទះ​អ្នក​ដទៃ​នោះ​ទេ​។
ជន​រង​គ្រោះ​ជា​ម្ចាស់​ផ្ទះ​នៅ​ក្នុង​ហេតុការណ៍​អគ្គិភ័យ​នេះ​ ម្ចាស់​ផ្ទះ​ទី​១​ ដែល​ធ្វើ​ពី​ថ្ម ​មាន​ទំហំ​៣​ខ្នង ​មាន​ឈ្មោះ ​ញ៉េត ​ហួយ​ ភេទ​ស្រី ​អាយុ ​៤៨​ឆ្នាំ ​ម្ចាស់​ផ្ទះ​ទី២​ ដែល​ធ្វើ​ពី​ឈើ​មាន​ទំហំ​២​ខ្នង ​មាន​ឈ្មោះ ​លី ​គង់ហេង​ ភេទ​ ប្រុស​ អាយុ​ ៦៧​ឆ្នាំ​។​
លោក​អធិការ​នគរបាល​ក្រុង​កំពង់ចាម ​​បាន​ដក​ស្រង់​សំដី​ជន​រង​គ្រោះ​អ្នក​ស្រី ​ញ៉េត​ ហួយ​ថា​ រូប​គាត់​បាន​ បាត់​បង់​អស់​មាស​ ៦​តម្លឹង​ គ្រឿង​អលង្ការ​ធ្វើ​ពី​ពេជ្រ​មួយ​ចំនួន​ លុយ​ដុល្លារ​ ៣៥.០០០​ដុល្លារ ​លុយ​​ខ្មែរ ​២​លាន​ រៀល​ និង​សម្ភារៈ​ជា​ច្រើន​ផ្សេង​ទៀត​។ ​ដោយ​ឡែក​លោក ​លី ​គង់​ហេង ​ដោយ​សារ​តែ​កំពុង​សោក​សៅ ​មិន​អាច​បំភ្លឺ​ ជូន​សមត្ថកិច្ច​បាន​ឡើយ​។

តែ​តាម​ការ​ពិនិត្យ​ជាក់​ស្តែង​នៅ​កន្លែង​កើត​ហេតុ​ ក្រៅ​ពី​ផ្ទះ​ធ្វើ​ពី​ឈើ​២​ខ្នង​ទៅ ​រថយន្ត​កាម​រី​មួយ​គ្រឿង​ ដែល​ចត​នៅ​ក្រោម​ផ្ទះ​ ក៏​បាន​ឆាប​ឆេះ​អស់​ផង​ដែរ​។​
អគ្គិភ័យ​ខាង​លើ​នេះ ​ត្រូវ​បាន​សមត្ថកិច្ច​បញ្ជាក់​ថា ​ផ្ដើម​ចេញ​ពី​ផ្ទះ​របស់​លោក ​លី​ គង់​ហេង​។​លោក ​លី​ គង់ហេង​ បាន​បញ្ជាក់​ប្រាប់​សមត្ថកិច្ច​ថា ​នៅ​មុន​ពេល​កើត​ហេតុ​គាត់​បើក​ហ្គាស​ដាំ​បាយ ​ក្រោយ​ពេល​ ដាំ​ឆ្អិន​ហើយ​ គាត់​ក៏​បាន​ដើរ​មក​មុខ​ផ្ទះ​ស្រាប់​តែ​ហ្គាស​បាន​ផ្ទុះ​ឡើង​បណ្ដាល​ឲ្យ​ឆាប​ឆេះ​តែ​ម្តង​។​
តែ​ទោះ​ជា​យ៉ាង​ណា​អគ្គិភ័យ​នេះ ​មិន​បាន​បណ្តាល​ឲ្យ​នរណា​ម្នាក់​ រង​គ្រោះ​នោះ​ទេ​។​ពាក់ព័ន្ធ​ទៅ​នឹង​សំណង​ នៃ​ការ​ខូច​ខាត​វិញ​ លោក​អធិការ ​សំ ផាត ​បាន​បញ្ជាក់​ថា ​មិន​ទាន់​ដឹង​​នឹង​ត្រូវ​ដោះ ​ស្រាយ​យ៉ាង​ណា​នោះ​ទេ​។ ​តែ​ករណី​នេះ​ ជា​ការ​កើត​ឡើង​ដោយ​អចេតនា​៕







ប្រភព ដើមអម្ពិល
រូបភាព & Video : Facebook

ជំពាក់លុយគេហើយ មិនព្រមសង ព្រួតគ្នា វាយម្ចាស់លុយ បណ្ដាលឱ្យ បែកភ្នែកស្ទើរ ខ្វាក់ , News

ភ្នំពេញ ជនបង្កមួយគ្រួសារ ជាពិសេស ជនបង្កជាប្អូនប្រុស បាននាំគ្នាព្រួតវាយទៅ ភាគី​ម្ខាង​ទៀត បណ្ដាល​ឱ្យ​រង​របួស​ធ្ងន់ បែក​ភ្នែក​ស្ទើរ​ខ្វាក់ មើល​មិន​ឃើញ ដែល​ជម្លោះ​វាយ​ទាត់​ធាក់​គ្មាន​ត្រា​ប្រណី​ខាង​លើ​នេះ បាន​ផ្ដើម​ចេញ​ពី​ការ​ជំពាក់​ប្រាក់​មិន​សង ហើយ​ខឹង​ម្ចាស់​លុយ ដែល​ជា​ជន​រងគ្រោះ​នាំ​គ្នា​ទៅ​ទារ​ដល់​ផ្ទះ កើត​ចេញ​ជា​កំហឹង​ព្រួត​វាយ​តែ​ម្ដង ពុំ​មាន​ការ​ជួយ​អន្ដរាគមន៍ពី​សំណាក់​កម្លាំង​សមត្ថកិច្ច​មូលដ្ឋាន​នោះ​ឡើយទុក​រហូតឱ្យ​ជន​បង្ក ដែល​អាង​មាន​លុយ​និង​អំណាចរត់​គេច​ខ្លួន រហូត​មក​ដល់​ពេល​នេះមិន​ទាន់ ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ឡើយ​ទេ ។
ករណី​បង្ក​អំពើ​ហិង្សា ដែល​ជា​បទ​ល្មើស​ព្រហ្មទណ្ឌ បណ្ដាល​ឱ្យ​ជន​រងគ្រោះ​ជា​ម្ចាស់​លុយ រង​របួស​ធ្ងន់​និង​របួស​ស្រាល ចំនួន​៤​នាក់ និង​ជា​ស្ដ្រី​ទន់ខ្សោយ​ផង​នោះ បាន​កើត​ឡើង​កាល​ពី​ថ្ងៃ​ទី​១១ ខែ​មករា ឆ្នាំ​២០១៣ ប៉ុន្ដែ​រហូត​មក​ដល់​ថ្ងៃ​ទី​១៥ ខែ​មករា ឆ្នាំ​២០១៣ ជន​បង្ក​មិន​ទាន់​ត្រូវ​បាន ចាប់​ខ្លួន​នៅ​ឡើយ​ទេ និង​កំពុង​ដើរ​ហើរ​មាន​សេរីភាព​នៅ​ឡើយ ។
អំពើ​អយុត្ដិធម៌ ដែល​មិន​គួរ​កើត​មាន នៅក្នុង​សង្គម​ខ្មែរ​បែប​នេះ ត្រូវ​បាន​ជន​រង​គ្រោះ រៀប​រាប់​ពី​ដំណើរ​រឿង​ថា ខ្លួន​មាន​ឈ្មោះ វង្ស ម៉ាលី កាលពី​វេលាម៉ោង​៩​ព្រឹក ថ្ងៃ​ទី​១១ ខែ មករា ឆ្នាំ​២០១៣ បុរស​ជនជាតិ​ចិន​ឈ្មោះ ស៊ឹង ស៊ី អាយុ ៤០ឆ្នាំ បាន​ទូរស័ព្ទ​ប្រាប់​អ្នកស្រី ឱ្យ​ទៅ​យក​លុយ​ដែល ជំពាក់ នៅ​នឹង​ផ្ទះ​លេខ ៥០ សង្កាត់​អូរឫស្សី​ទី១ ខណ្ឌ​៧មករា រាជធានី​ភ្នំពេញ ។
អ្នកស្រី​បាន​បន្ដ​ថា ពេល​នោះ​ខ្លួន​ក៏​បាន​ធ្វើ​ដំណើរ ជាមួយ​បង​ប្អូន​និងកូន​៣នាក់ ផ្សេង​ទៀត សុទ្ធ​តែ​មនុស្ស​ស្រី ឆ្ពោះ​ទៅ​កាន់​ផ្ទះ​បុរស​ជនជាតិ ចិនដែល​ស្ថិត​នៅ​ទីតាំង​ខាងលើ ។ អ្នក​ដែល​រួម​ដំណើរ​ទៅ​ជាមួយ​អ្នកស្រី វង្ស ម៉ាលី រួមមាន អ្នកស្រី វង្ស ម៉ាឡា អាយុ ៥៥ឆ្នាំ ជាប្អូនស្រី, អ្នកស្រី វង្ស ម៉ានី អាយុ ៤១ឆ្នាំ ជាប្អូនស្រី និងឈ្មោះ វង្ស ចំរើន ជាកូនស្រី របស់​អ្នកស្រី តែម្ដង ។
ជន​រងគ្រោះ​ជា​ស្ដ្រី​ភេទ​រូប​នេះ​បាន​បន្ដ​ថា បន្ទាប់​ពី​ធ្វើ​ដំណើរ​ទៅដល់​ផ្ទះ​កើត​ហេតុ​ខាងលើ ក៏​បាន​អង្គុយ​រង់ចាំ​ប្រមាណ​កន្លះ​ម៉ោង បន្ទាប់​មក​ទើប​បុរស​ជនជាតិ​ចិន ឈ្មោះ ស៊ី ចេញ​មក​ប្រាប់​ថា គេ​មិន​បាន​ទុក​ប្រាក់​សុទ្ធ​នោះ​ឡើយ មាន​តែ​សែក  ដោយ​មាន​ទឹកប្រាក់​ចំនួន ២​ម៉ឺន​ដុល្លារ ដែល​ជា របស់​ម្ចាស់​ផ្ទះ​ឈ្មោះ សុខ ហង ដូច្នេះ ក្រោយ​ពេល​ទទួល​សែក ដែល​មាន​ទឹកប្រាក់​ចំនួន ២ម៉ឺន​ដុល្លារ លើស៣ពាន់​ដុល្លារ នៃ​ថ្លៃ​ជំពាក់​នោះ អ្នកស្រី​បាន អាប់​លុយ​សុទ្ធ​ចំនួន ៣ពាន់ដុល្លារ ទៅ​ឱ្យ​បុរស​ជនជាតិ​ចិន​រូប​នេះ។ បន្ទាប់​ពីទទួល​បាន​សែក​រួច​ហើយ ស្ដ្រី​រងគ្រោះ ក៏​បាន​ស្រូត​រូតរះ ជិះ​រថយន្ដ​ឆ្ពោះ​ទៅ​ធនាគារ​កាណាឌីយ៉ា  ដើម្បី​បើក​លុយ ប៉ុន្ដែ​ផ្ទុយ​ស្រឡះ ពេល​ទៅ​ដល់​ធនាគារ បែរ​ជា​ម្ចាស់​សែក​បាន​ដាក់​ឆ្នាំ​ខុស គឺ​ឆ្នាំ​២០១២ មិនមែន​ឆ្នាំ​២០១៣​នោះ​ឡើយ ជា​ហេតុ​ធ្វើ​ឱ្យ​ធនាគារ​ប្រាប់ អ្នកស្រី ឱ្យ​យក​សែក​ត្រឡប់​ទៅ​វិញ ដើម្បី​ឱ្យ​ម្ចាស់​សែក​កែ​សា​ជា​ថ្មី ។
អ្នកស្រី វង្ស ម៉ាលី បាន​រៀបរាប់​ទៀតថា បន្ទាប់​ពី​​ដឹង​ថា​សែក​នេះ​ខុស​ប្រក្រតី និង​មិន​អាច​បើក​លុយ នៅ​ធនាគារ​បាន​នោះ អ្នកស្រី​ក៏​នាំ​គ្នា​ជិះ​រថយន្ដ​ត្រឡប់​ទៅ​ផ្ទះ​កើត​ហេតុ​ម្ដង​ទៀត ហើយ​ពេល​ទៅ​ដល់ អ្នកស្រី​ក៏​បាន​ចូល​ទៅ​ក្នុង​ផ្ទះ​តែ​ម្នាក់​ឯង ប៉ុន្ដែ​លើក​នេះ​មិន​បាន​ជួប បុរស​ជនជាតិ​ចិន​នោះ ឡើយ ជួប​តែ​ឈ្មោះ សុខ ហង ដែល​ជា​ម្ចាស់សែក។
អ្នកស្រី​បាន​បន្ដ​ថា ពេល​ជួប​ម្ចាស់​សែក ឈ្មោះ សុខ ហង ហើយអ្នកស្រី​ក៏​បាន​រៀបរាប់ និង​ឱ្យ​ម្ចាស់​សែក​ជួយ​កែ​សម្រួល ប៉ុន្ដែឈ្មោះ សុខ ហង បានប្រាប់ ថាគេ​នឹង​ទូរស័ព្ទ​ទៅ​ធនាគារ ប្រាប់​ពី​រឿង​នេះ។ ប៉ុន្ដែ​ដោយសារ​តែ​មិន​ទុក​ចិត្ដ អ្នកស្រី វង្ស ម៉ាលី ក៏​បបួល​ឈ្មោះ សុខ ហង ទៅ​ធនាគារ ជាមួយ​គ្នា ។ បើ​ទោះ​បី​ការ​បបួល​យ៉ាងណា​ក៏​ដោយ ក៏​ឈ្មោះ សុខ ហង មិន​ព្រម​ទៅ ហើយ អះ​អាង​ថា បាន​ទូរស័ព្ទ​ទៅ​ធនាគារ​រួចហើយ និង​ថែម​ទាំង​និយាយ​ឌឺ​ឱ្យ​ទៀត​ថា លុយ​ត្រឹម​២ម៉ឺន​ដុល្លារសោះ ធ្វើឱ្យ ស៊យ​ទាំង​ព្រឹក ហើយ​ក៏​ដេញ​អ្នកស្រី​ចេញ​ពី​ផ្ទះ​ទៀត​ផង ។
ស្ដ្រី​រងគ្រោះ​រូបនេះ ដែល​មាន​លុយ​ឱ្យ​គេ​ខ្ចីហើយ ថែម​ទាំង​ត្រូវ​គេ​វាយ បណ្ដាល​ឱ្យ​រង​របួស​ធ្ងន់​ទៀត​នោះ បាន​បន្ដ​ថា ដោយសារ​តែ​ត្រូវ​ម្ចាស់​ផ្ទះ​ឈ្មោះ សុខ ហង ដេញ​ចេញ​ពី​ផ្ទះ និង​មិន​ព្រម​សង​ប្រាក់​ដែល​ជំពាក់​នោះ អ្នកស្រី​ក៏​បាន​ទូរស័ព្ទ​ទៅ​បុរស​ជនជាតិ​ចិន ឈ្មោះ ស៊ី រៀបរាប់​ពី​រឿង​នេះ ។ បន្ទាប់​មក បុរស​ឈ្មោះ ស៊ី បាន​ឆ្លើយ​ថា គាត់​នឹង​ត្រឡប់​មក​ដល់​ឥឡូវ​ហើយ ដើម្បី​ដោះ​ស្រាយ បញ្ហា​នេះ ។ ដោយ​ឃើញ​អ្នកស្រី វង្ស ម៉ាលី ដែល​ជា បងស្រី​របស់​ខ្លួន ចូល​ទៅ​ក្នុង​ផ្ទះ​របស់​ឈ្មោះ សុខ ហង យូរពេក អ្នកស្រី វង្ស ម៉ានី បាន​ចេញ​ពី​រថយន្ដ ទៅ​មើល​បងស្រី​របស់ខ្លួន ប៉ុន្ដែគ្រាន់តែចូល ទៅ​ដល់​ភ្លាម ត្រូវ​ឈ្មោះ សុខ ហង ជេរ​បញ្ចោរ សុទ្ធ​តែប្រើ​ពាក្យ​ថា “មីចុយម្រាយ” ពេលនោះ​អ្នកស្រី វង្ស ម៉ានី បាន​ឆ្លើយ​ត្រឡប់​ទៅ​វិញ ថា “ខ្ញុំ​មក​យក​លុយ​ខ្ញុំតើ ខ្ញុំ​មិនមែន​រករឿង​អ្នក​ឯង​ទេ ”។
នៅ​ពេល​ត្រូវ​ឈ្មោះ សុខ ហង ជេរ​យ៉ាង​ដូច្នេះ អ្នកស្រី វង្ស ម៉ាលី បាន​ដើរ​ចេញ​ពី​ផ្ទះ ដោយ​កំពុង​និយាយ​ទូរស័ព្ទ ស្រាប់​តែ​ជន​បង្ក​ម្នាក់ ដែល​ត្រូវ​ជា ប្អូន​ប្រុស​របស់ សុខ ហង ឈ្មោះ សុខ ទី អាយុ​ជាង ២០​ឆ្នាំ បាន​ចេញ​ពី​ក្នុង​ផ្ទះ មក​ចាប់​អ្នក​ស្រី ហើយ​ដាល់​ចំ​ភ្នែក បណ្ដាល​ឱ្យ​បែក​ឈាម​ហូរ​រហាម និង​វាយ​ជាច្រើន​ដៃ​ថែម​ទៀត​ទៅ​លើ​មុខ។ ភ្លាមៗ​នោះ​បងស្រី​របស់​ជន​បង្ក​ឈ្មោះ សុខ ទី ២​នាក់​ផ្សេង​ទៀត ក៏​បាន​ស្ទុះ​មក​វាយ​អ្នកស្រី វង្ស ម៉ាលី ហើយ ឈ្មោះ សុខ ហង ក៏​បាន​យក​កៅអី​វាយ​ចំ​ខ្នង ហើយ​បោច​សក់​ពីក្រោយ​ទៀត​ផង ។ ដោយ​ឃើញ​ជន​បង្ក​ទាំងនេះ វាយ​បង​ស្រី​របស់ខ្លួន​នោះ ស្ដ្រី​ជា​ប្អូន​ឈ្មោះ វង្ស ម៉ានី ក៏​ស្ទុះ​ទៅ​ឃាត់ ហើយ​ក៏​ត្រូវ​ឈ្មោះ សុខ ទី ដាល់​ចំ​មួយ​ដៃទៀត​ចំ​ភ្នែក និង​ក បណ្ដាល​ឱ្យរង​របួស​ធ្ងន់ ។ ភ្លាមៗ​នោះ អ្នកស្រី វង្ស ម៉ាឡា និង វង្ស ចំរើន ក៏បានចុះពីរថយន្ដ បម្រុង​ទៅឃាត់ ប៉ុន្ដែត្រូវជនបង្កឈ្មោះ សុខ ទី ស្ទុះ​មក​វាយ​ថែម​ទៀត ហើយ​បាន​ហក់​ធាក់​ចំ អ្នកស្រី វង្ស ម៉ាឡា ចំពោះ​មួយ​ជើង បណ្ដាល​ឱ្យ​អុក​គូថ ។
បន្ទាប់​ពីបង្ក​អំពើ​ហិង្សា​យ៉ាង​អយុត្ដិធម៌ និង​មិន​ខ្លាច​ច្បាប់​ស្រុក​ទេស​នោះ ជនបង្កឈ្មោះ សុខ ទី និង សុខ ហង បាន​គេច​ខ្លួន​បាត់ ខណៈ​ដែល ឪពុក​ជន​បង្ក​រូប​នេះ មិន​បាន​ឃាត់​ការ​វាយ​លើ ជន​រងគ្រោះ​ឡើយ បើទោះ​បី​ឃើញ​ផ្ទាល់​ភ្នែក​ក៏​ដោយ ។ បើ​តាម​ស្ដ្រី​រង​គ្រោះ មួយ​សន្ទុះ​ក្រោយ​មក ទើប​ឃើញ សមត្ថកិច្ច​មូលដ្ឋាន ចុះ​ទៅ​កាន់​កន្លែង​កើត​ហេតុ ខណៈជន​បង្ក​រត់​គេច​ខ្លួន និង​មិន​ទាន់​ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ឡើយទេ ​រហូត​មក​ដល់ ​ពេល​នេះ ។
ចំពោះ​អំពើ​ហិង្សា​ដោយ​អយុត្ដិធម៌ កើត​ឡើង​ខាងលើ​នេះ ជន​រងគ្រោះ​បាន​ដាក់ ពាក្យ​បណ្ដឹង​ទៅ​កាន់​ស្ថាប័ន​សមត្ថកិច្ច និងតុលាការ ដើម្បី​ចាត់ការ​តាម​ផ្លូវ​ច្បាប់ និង​អំពាវនាវ​ទៅ​កាន់​សមត្ថកិច្ច ពាក់​ព័ន្ធ ផ្ដល់​យុត្ដិធម៌​ជូន​អ្នកស្រី ដែល​មាន​លុយ​ឱ្យ​គេ​ខ្ចី​ហើយ ថែម​ទាំងត្រូវ​គេ​​វាយ​បណ្ដាល​ឱ្យ​រង របួស​ធ្ងន់​ថែម​ទៀត​ផង ។
មជ្ឈដ្ឋាន​មួយ​ចំនួន បាន​ចាត់​ទុកថា សកម្មភាព​របស់​ជន​បង្ក​ខាងលើ​នេះ គួរ​ត្រូវ​បាន​សមត្ថកិច្ច​តាម​ចាប់​ខ្លួន​ភ្លាមៗ ហើយ​ត្រូវ​តុលាការ​ផ្ដន្ទា​ទោសតាម​ផ្លូវ​ច្បាប់ ពីព្រោះ​វា​ពិត​ជា​រឿង​អយុត្ដិធម៌​ខ្លាំង​ណាស់ដែល​ជំពាក់​ លុយ​គេ​មិន​ព្រម​សង ថែម​ទាំង​វាយ​គេឱ្យ​រង​របួស​ធ្ងន់​ទៀត​នោះ៕





ប្រភព ដើមអម្ពិល

មន្រ្តីសុរិយោដី ថតរូប​ដីធី្ល ជាប់សត្វចម្លែក ដែលប្រជាពលរដ្ឋ ថាជា​ខ្មោចបិសាច , News


កំពង់ឆ្នាំង  មន្ដ្រី​សុរិយោ​ដី ៣​រូប រួម​និង​អភិបាល​ស្រុក​បរិបូរណ៍​មួយ​រូប នៅ​ថ្ងៃ​ទី​១១ ខែ​មករា ឆ្នាំ​២០១៣ បាន​ចុះ​ទៅ​ពិនិត្យ​ដី ដើម្បី​ចុះ​បញ្ជី​ចេញ​ប្លង់ កម្ម​សិទ្ធិ ជូន​ប្រជាពលរដ្ឋ​នៅ​ខាង​លិច​ភូមិ​អញ្ចាញ​រូង ឃុំ​អញ្ចាញ​រូង ស្រុក​បរិបូរណ៍ ខេត្ដ​កំពង់​ឆ្នាំង ថត​រូប​ជាប់​សត្វ​ចម្លែក ។
លោក លន់ ទ្រី មន្ដ្រី​សុរិយោ​ដី​ខេត្ដ ដែល​បាន​រួម​ដំណើរ ទៅ​ចំណុច​ភូមិ​សាស្ដ្រ​ខាង​លើ បាន​ប្រាប់​មជ្ឈមណ្ឌល ព័ត៌មាន​ដើម​អម្ពិល ឱ្យ​ដឹង​ថា នៅ​វេលា​ម៉ោង​ប្រមាណ ១០​និង​៣០​នាទី ព្រឹក​ថ្ងៃ​ខែ​ឆ្នាំ​ខាង​លើ អនុ​ការិយាល័យ រៀបចំ​ដី​ឈ្មោះ លី សុទា បាន​យក​ទូរស័ព្ទ​ដៃ​របស់​ខ្លួន ម៉ាក​ស៊ាំសុង មក​ថត​រូបភាព​ទីតាំង​ដី ពេល​ធ្វើ​សកម្មភាព ថត​ទៅ​លើ​ទីតាំង​ដី គឺ​ពុំឃើញ​មាន​រូបភាព​អ្វី​នោះ​ឡើយ គឺ​មាន​តែ​ទីតាំង​ដី​ធម្មតា​ប៉ុណ្ណោះ ។
លោក លន់ ទ្រី បាន​បន្ដ​ឱ្យ​ដឹង​ទៀត​ថា នៅ​ពេល​ដែល​ក្រុម​ការងារ ត្រឡប់​មក​ដល់​ភូមិ​ឋាន របស់​អ្នក​ស្រុក​រស់​នៅ ទីនោះ​ក៏​បាន​ឆែក​មើល​រូបភាព ដែល​បាន​ថត ស្រាប់​តែ​លេច​ចេញ​រូបភាព​ចម្លែក ធ្វើ​ឱ្យ​ពួកគេ​មាន​ការ​ងឿង​ឆ្ងល់​យ៉ាង​ខ្លាំង នៅ​ពេល​អ្នក​ភូមិ​បាន​មើល​ឃើញ​រូបភាព​សត្វ​ចម្លែក ក៏​បាន​នាំ​គ្នា​និយាយ​ថា ជា​រូបភាព​ប្រែត​អសុរកាយ ចេញ​ដើរ​រក​ស៊ី ពី​ព្រោះ​កន្លែង​នេះ​មាន​ខ្ទម​មួយ ហើយ​នៅ​ពេល​ក្រុម​យុវជន​ស្ម័គ្រ​ចិត្ដ របស់​សម្ដេច​តេជោ ហ៊ុន សែន និង​មន្ដ្រី​ជំនាញ ចុះ​វាស់​វែង​ដី​ធ្លី​ជូន​ប្រជាពលរដ្ឋ តែ​ង​តែ​ដាក់​បាយ​ទឹក​ឱ្យ​ពួក​ខ្មោច​ស៊ី​នៅ​ទី​នោះ ហើយ​នៅ​ថ្ងៃ ខែ​ឆ្នាំ​ខាងលើ មន្រ្តី​ជំនាញ បាន​ចុះ​ទៅ​ដល់​តំបន់​នោះ ទើប​ពួក​ខ្មោច​បិសាច​គិត​ថា ធ្លាប់​បាន​សំណែន ក៏​ចេញ​មក​រក​ស៊ី ដូច​សព្វ​មួយ​ដង ។
សូម​បញ្ជាក់​ថា មន្រ្តី​សុរិយោ​ដី​ចុះ​ទៅ​នោះ មាន​គ្នា​៤​​នាក់ រួម​មាន​ទី១ ឈ្មោះ លី សុភា ជា​អនុ​ប្រធាន​ការិយាល័យ​រៀប​ចំ​ដែន​ដី ទី២​ឈ្មោះ ហើម ពុទ្ធារិទ្ធ ប្រធាន​ការិយាល័យ​ស្តី​ទី សុ្រក​បរិបូរណ៍ ទី៣ ឈ្មោះ លន់ ទ្រី មន្រ្តី​សុរិយោ​ដី​ខេត្ត​កំពង់ឆ្នាំង និងទី៤ ឈ្មោះ ឃួន សៅរុំ អភិបាល​សុ្រក​បរិបូរណ៍ ៕

ប្រភព ដើមអម្ពិល

ប៉ូលិស​ កំពុង​ឡោមព័ទ្ធ ​ចោរ​២​នាក់​ ចូល​ប្លន់​ធនាគារ ​អេស៊ីលីដា​ , News

ខេត្ត​កំពង់ចាម​៖ ​ប៉ូលីស​ និង​ប៉េអឹមជា​ច្រើន​នាក់​កំពុង​ឡោមព័ទ្ធ ​ចោរ​២​នាក់​ចូល​ប្លន់ក្នុង​ធនាគារ ​អេស៊ីលីដា​ នៅ​ទី​ប្រជុំ​ជន​ខាង​មុខ ផ្សារ​បែក​អន្លូង (ផ្សារថ្មី)​ភូមិ​បែក​អន្លូង ឃុំ​អារ័ក្ស​ត្នោត ​ស្រុក​ស្ទឹង​ត្រង់ ​។ តាមប្រជាជន​ភូមិបែកអន្លូងបានអោយដឹងថា​ កាល​ពី​វេលា​ម៉ោង ​៧​និង​៣០​នាទី ​ព្រឹក​ថ្ងៃ​ទី​២៣​ មករា​ ២០១៣​ ពួក​គាត់បានដឹងពី​ការចាប់​បុគ្គលិក​ធនាគារ​ចំនួន​២​នាក់​ ឃាត់​ឃាំង​នៅ​ក្នុង​អគារ​ធនាគារ​ធ្វើ ​ជា​ចំណាប់​ខ្មាំង​ ដោយប្រជាជន​មាន​ការសង្ស័យថា ពួកចោរបាន​ចូល​ទៅសំងំ ក្នុងអាគារ​ពីព្រលប់​ដើម្បី​ធ្វើសកម្មភាព លុះ​ដល់​ពេល​ព្រឹក​ទើប​ពួកគាត់​បានដឹង ។ ពួក​ចោរ​បាន​ធ្វើ​ការ​គំរាម​ដល់​សមត្ថកិច្ចឱ្យ​​បើក​ផ្លូវ ​និង​ប្រគល់ ​ទ្រព្យ​សម្បត្តិ​ឱ្យ​ពួក​គេ ​។​ការ​តថ្លៃ​គ្នា​ត្រូវ​បាន​គេ​អោយដឹង​ថា ​ពួក​ចោរ​កំពុង​បង្គាប់​ឱ្យ​ប៉ូលិស​បញ្ជូន​ថ្នាំ​ញៀន​ទៅ​ឱ្យ​ពួក​គេ ​ប្រើ​ប្រាស់​ក្នុង​ធនាគារ​ដើម្បី​ឱ្យ​ពួក​គេ​មាន​ស្មារតី​រឹង​មាំ​ត​ទៅ​ទៀត​…​៕ ព័ត៌មាន​លម្អិត​ បងពេទ្យ​នឹង​ផ្សាយ​ជូន​នៅពេល​ក្រោយ ....
អត្ថបទ បងពេទ្យ
ប្រភព ប្រជាជន​ភូមិ​បែកអន្លូង 

កម្លាំងសមត្ថកិច្ច សម្រេចចិត្ត សម្រុកចូល ក្នុងធនាគារ អេស៊ីលីដា តែជនសង្ស័យនាំ ចំណាប់ខ្មាំង ចូលក្នុងបន្ទប់ ចាក់សោរជាប់ , News

កំពង់ចាម បន្ទាប់​ពី​ឡោម​ព័ទ្ធ​អស់​រយៈ​ពេញ មួយ​ព្រឹក​រួច​មក​កម្លាំង​សមត្ថកិច្ច​ចម្រុះ​រួម​មាន នគរ​បាល​ អាវុធ​ហត្ថ និង​កម្លាំង​យោធា នៅ​វេលា​ម៉ោង ១១ និង​៤០នាទី​ព្រឹក​ថ្ងៃទី ២៣ ខែ​មករា ឆ្នាំ២០១៣​នេះ បាន​សម្រេច​ចិត្ត​សម្រុក ចូល​ទៅ​ក្នុង​អគារ​ធនាគារ​អេស៊ីលីដា តែ​ម្តង ប៉ុន្តែ​ចូល​ទៅ​ដល់​ជន​សង្ស័យ​ចំនួន​២នាក់ ដែល​មាន​អាវុធ​ខ្លី​នៅ​ក្នុង​ដៃ បាន​នាំ​ចំណាប់​ខ្មាំង ជា​បុគ្គលិក​របស់​ធនាគារ​២នាក់ ចូល​ក្នុង​បន្ទប់​ទូ​ដែក​ដាក់​លុយ ហើយ​ចាក់​សោរ​ជាប់ ។
យ៉ាង​ណា​ក៏​ដោយ គេ​មិន​ទាន់​ដឹង តើ​សមត្ថកិច្ច ដែល​ដឹក​នាំ​បញ្ជា​ផ្ទាល់​ពី​លោក​ឧត្តម​សេនីយ៍ ឆាយ គឹមសុន និង ឧត្តម​សេនីយ៍ វ៉ា សារិទ្ធ មាន​យុទ្ធសាស្រ្ត និង​វិធាន​ការ​បែប​ណា​ទៀត ដើម្បី​ចាប់​ជន​សង្ស័យ​ទាំង​២​នាក់ ហើយ​មិន ឲ្យ​គ្រោះថ្នាក់​ដល់​ចំណាប់​ខ្មាំង​នោះ ។
ប្រធាន​នាយក​ប្រតិបត្តិ​ធនាគារ​អេស៊ីលីដា លោក អ៊ិន ចាន់នី បាន​ប្រាប់​មជ្ឈមណ្ឌល​ព័ត៌មាន​ដើម​អម្ពិល​តាម​ទូរស័ព្ទ​ឲ្យ​ដឹង​ថា នៅ​កន្លែង​ដែល​ជន​សង្ស័យ​ចាប់​បុគ្គលិក​ធ្វើ​ជា​ចំណាប់​ខ្មាំង គឺ​ជា​ប៉ុស្តិ៍​សេវា​ផ្តល់​ព័ត៌មាន មិនមែន​ជាកន្លែង​ស្តុក និង​ដាក់​លុយ​នោះ​ទេ ។ លោក អ៊ិន ចាន់នី បាន​បន្ត​ថា លោក​ឆ្ងល់​ពី​សកម្មភាព​ខាង​លើ​នេះ កើត​ឡើង ពីព្រោះ​មាន​ការ​ការពារ​សន្តិសុខ​នៅ​ទី​នោះ ប៉ុន្តែ​បន្ទាប់​ពី​មាន​ករណី​នេះ​កើត​ឡើង នៅ​តាម​សាខា​ធនាគារ​អេស៊ីលីដា នឹង​ពង្រឹង​សន្តិសុខ​បន្ថែម​ទៀត ។
លោក អ៊ិន ចាន់នី បាន​បន្ត​ថា ថ្នាក់​ដឹកនាំ​សំខាន់​ៗ របស់​ធនាគារ​បាន​ចុះ​ទៅ​កន្លែង​​កើត​ហេតុ​ផ្ទាល់ ដើម្បី​ចូល​រួម ជាមួយ​សមត្ថកិច្ច​ធ្វើ​ការងារ​នេះ។ យ៉ាងណា​ក៏​ដោយ លោក​ប្រធាន​នាយក​ប្រតិបត្តិ​បាន​សម្តែង​ការ​ងឿង​ឆ្ងល់​ថា ហេតុអ្វី​បានជា​ជន​សង្ស័យ​ចូល​ទៅ​ក្នុង​ធនាគារ​បាន​នៅ​ពេល​ដែល​ចាក់​សោរ​ត្រឹម​ត្រូវ ហើយ​ទាមទារ​រក​ថ្នាំញៀន ជក់ មិន​មែន​រក​លុយ​នោះ​ទេ ៕







ប្រភព ដើមអម្ពិល

បញ្ជូនកម្លាំង ពិសេស ៣រថយន្ត ជួយរំដោះចំណាប់ខ្មាំង នៅធនាគារអេស៊ីលីដា , News

- ប្រជាពលរដ្ឋ លែងមាន ការព្រួយបារម្ភ ព្រោះជនសង្ស័យ មិនមែនក្រុមចោរប្លន់ ជាជនញៀនថ្នាំ
កំពង់ចាម៖ បន្ទាប់​ពី​ឡោម​ព័ទ្ធ​តាំង​ពី​ព្រឹក​ព្រលឹម រហូត​ដល់​រសៀល​ថ្ងៃ​ទី ២៣ ខែ​មករា ឆ្នាំ​២០១៣​នេះ កម្លាំង​សមត្ថកិច្ច​មិន​ទាន់ អាច​រំដោះ​ចំណាប់​ខ្មាំង​ជា​បុគ្គលិក​ធនាគារ​អេស៊ីលីដា​ចំនួន​២នាក់ ពី​ជន​សង្ស័យ​ទាំង​២​នាក់ នៅ​ឡើយ​ទេ បន្ទាប់​ពី​ជន​សង្ស័យ​បាន​ចាប់​ពួក​គេ​ចូល​ទៅ​ក្នុង​បន្ទប់​ដាក់​ទូ​ដែក ហើយ​ចាក់​សោរ​ជាប់ ហេតុ​ដូច្នេះ​ ហើយ​ទើប​ក្រសួង​មហា​ផ្ទៃ​បាន​សម្រេច បញ្ជូន​កម្លាំង​សមត្ថកិច្ច​ពិសេស​៣​រថយន្ត ប្រហែល​ជា ២០​នាក់ ក្នុង​សម្លៀក​បំពាក់​ឈុត​ខ្មៅ មក​ពី​នាយក​ដ្ឋាន ប្រឆាំង​ភេរវកម្ម ដឹក​នាំ​ដោយ​អនុ​ប្រធាន​នាយកដ្ឋាន លោក ចាន់ ស៊ីថា ចុះ​ទៅ​កន្លែង​កើត​ហេតុ ដើម្បី​រក​វិធី​សាស្រ្ត​ផ្សេង ដើម្បី​ជួយ​សង្រ្គោះ​ជន​រង​គ្រោះ ។
ប្រតិបត្តិ​ការ ដែល​ធ្វើ​ឡើង​យ៉ាង​ក្តៅ​គគុក និង​ជា​មេរៀន​ថ្មី​មួយ​ទៀត សម្រាប់​សមត្ថកិច្ច​ខេត្ត​កំពង់ចាម និងសមត្ថកិច្ច នៅ​តាម​បណ្តា​ខេត្ត​ផ្សេង​ទៀត​នោះ បាន​កើត​មាន​ឡើង បន្ទាប់​ពី​ក្រុម​ចោរ​បាន​បដិសេធ​មិន​ទទួល​យក​លុយ ជា​ថ្នូរ​និង​ការ​ដោះ​លែង​ជន​រងគ្រោះ គឺ​ពួក​គេ​ត្រូវ​ការ​តែ​ថ្នាំ​ញៀន​ប៉ុណ្ណោះ ។
យោង​​តាម​ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច បាន​ឲ្យ​ដឹង​ថា ថ្នាក់​ដឹកនាំ​សំខាន់ៗ នៅ​ខេត្ត​កំពង់ចាម រួម​មាន​ព្រះ​រាជ​អាជ្ញា ស្នងការ​នគរបាល​ខេត្ត មេ​បញ្ជាការ​អាវុធហត្ថ និង​កម្លាំង​យោធា បាន​នឹង​កំពុង​បន្ត​នៅ​កន្លែង​កើត​ហេតុ​ខាង​លើ ដែល​មាន​ទីតាំង​ស្ថិត​នៅ​ខាង​ត្បូង​ផ្សារ​បែកអន្លង់ ឃុំអារក្សត្នោត ស្រុក​ស្ទឹងត្រង់ ខេត្ត​កំពង់ចាម ។ សមត្ថកិច្ច​បាន ឲ្យ​ដឹង​ថា រហូត​មក​ដល់​រសៀល​ថ្ងៃ​ដដែល​នេះ ជន​សង្ស័យ​ចំនួន​២នាក់ ប្រដាប់​ដោយ​កាំភ្លើង​១ដើម  និង​ជនរង​គ្រោះ​ជា​បុគ្គលិក​របស់​ធនាគារ កំពុង​ស្ថិត​នៅ​ក្នុង​បន្ទប់​នៅ​ឡើយ ហើយ​ជន​សង្ស័យ​បដិសេធ​ទទួល​យក​លុយ បើ ទោះ​បី​សមត្ថកិច្ច​បាន​ប្រគល់​លុយ​ទៅ​ពួ​កគេ ចំនួន ៥៧​លាន​រៀល​ក៏​ដោយ ។ ដោយ​ឡែក​ប្រជាពលរដ្ឋ​នៅ​កន្លែង កើត​ហេតុ​ទាំងមូល បាន​រំសាយ​ការ​ភ័យ​ខ្លាច និង​ការ​ព្រួយ​បារម្ភ​របស់​ខ្លួន ដោយ​សារ​ជន​សង្ស័យ​ទាំងនេះ មិនមែន​ជា​ក្រុម​ចោរ​ប្លន់​នោះ​ទេ ជា​ជនញៀន​ថ្នាំ​ប៉ុណ្ណោះ ។
ជាមួយ​គ្នា​នេះ សាច់​ញាតិ​ជន​រង​គ្រោះ បាន​ស្នើ​ឲ្យសមត្ថកិច្ច​រក​មធ្យោបាយ​គ្រប់​បែប​យ៉ាង ដើម្បី​រំដោះ​ជន​រង​គ្រោះ ចៀស​វាង​មាន​រឿង​អ្វី​មួយ​កើត​ឡើង​ ប៉ះពាល់​ដល់​អាយុ​ជីវិត៕












ប្រភព ដើមអម្ពិល

Saturday, December 22, 2012

ឧបករណ៍សាកថ្ម ថ្មីរបស់ iPhone

ឧបករណ៍សាកថ្ម ថ្មីរបស់ iPhone
CampStove គឹជាគ្រឿងម៉ាសុីនម្យ៉ាង ដែលគេបង្កើតមកសំរាប់ បំរើផលិតផល apple វាមានកំប៉ុងមួយសំរាប់ដាក់ ដុំឈើ ឬរបស់អ្វីដែលអាចដុតបាន ដើម្បីយកថាមពលកំដៅ បំលែងទៅជា ថាមពលអគ្គីសនី ហើយបញ្ចេញតាមរន្ធ USB។
Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Grants For Single Moms