Labels

Showing posts with label Health. Show all posts
Showing posts with label Health. Show all posts

Sunday, March 24, 2013

ទឹកនោម​ផ្អែម​ជា​អ្វី? , Health

លំពែង
   ទឹកនោម​ផ្អែម​គឺ​ជា​ជំងឺ​មួយ​ ដែល​កើត​ឡើង​ដោយសារ​បញ្ហា​ ដែល​ទាក់ទង​ទៅ​នឹង​ការ​ផលិត​ និង​ផ្គត់​ផ្គង់​អាំងស៊ុយលីន នៅក្នុង​ខ្លួន​មនុស្ស​ ។ អាហារ​ភាគ​ច្រើន​បំផុត​ដែល​យើង​បរិភោគ​បាន​ក្លាយ​ទៅជា​គ្លុយ​កូស ដែល​ជា​ជាតិស្ករ​មួយ​ប្រភេទ​ ។ យើង​ប្រើ​គ្លុយ​កូស​ ជាប្រភព​ថាមពល​ ដើម្បី​ផ្តល់​ថាមពល​ដល់​សាច់ដុំ​ និង​កោសិកា​របស់​យើង ។ ខ្លួន​របស់​យើង​ដឹក​ជញ្ជូន​ គ្លុយកូស​នៅក្នុង​ចរន្ត​ឈាម​របស់​យើង ។ ដើម្បី​អោយ​សាច់​ដុំ​របស់​យើង និង​ជាលិកា​ដទៃ​ទៀត​ស្រូប​គ្លុយកូស​ ពី​ចរន្ត​ឈាម​របស់​យើង​នោះ យើង​ត្រូវការ​អ័រ​ម៉ូន​ម្យ៉ាង​ហៅថា​អាំងស៊ុយលីន ។ បើ​គ្មាន​អាំង​ស៊ុយលីនទេ ខ្លួន​របស់​យើង​ មិន​អាច​ទទួល​បាន​ថាមពល​ដែល​ចាំ​បាច់​ពី​អាហារ​របស់​យើង​ឡើយ ។ អាំងស៊ុយលីន​ត្រូវ​បាន​ផលិត​ដោយ​ក្រពេញ​ធំមួយ​នៅ​ពីក្រោយ​ក្រពះ គឺលំពែង ។ វា​ត្រូវ​បញ្ចេញ​ដោយ​កោសិកា​ឈ្មោះ ប៉ែតា ។ នៅពេល​មនុស្សម្នាក់​ មាន​ទឹក​នោម​ផ្អែម​ លំពែង​មិន​អាច​ផលិត​ជាតិ​អាំងស៊ុយលីន​បាន​រឺ​ខ្លួន​យើង​មិនអាចប្រើ​​អាំងស៊ុយលីន​​ អោយ​មាន​ប្រសិទ្ធិភាព​ ។ ដូច្នេះ​អ្នក​ទឹក​នោមផ្អែម មិន​អាចប្រើ​គ្លុយ​កូស ពីអាហារ​ដែល​ពួកគេ​បរិភោគ​អោយបានគ្រប់​គ្រាន់ឡើយ ។ ប្រការ​នេះធ្វើ​អោយ​ជាតិគ្លុយកូស​នៅក្នុង​ឈាម មានការកើនឡើង ។ កម្រិត​គ្លុយកូសនៅក្នុងឈាម​ខ្ពស់​ រឺកម្រិត​ជាតិស្ករនៅក្នុងឈាម​ខ្ពស់​ហៅថា​ ជាតិ​ស្ករ​ក្នុង​ឈាម​ខ្ពស់ ។ កម្រិត​គ្លុយកូស នៅក្នុងឈាមខ្ពស់ អាចនាំង​អោយ​មានផល​វិបាក​ធ្ងន់ធ្ងរ ។ នៅពេល​បច្ចុប្បន្ននេះ គ្មានឱសថ​ណាអាច​ព្យាបាល​ជំងឺ​ទឹកនោមផ្អែម អោយជាដាច់​នោះឡើយ ៕

​ដើម្បី​​ចៀសវាង​​ពី​​ជំងឺ ត្រូវ​​សម្រក​​ខ្លាញ់​​ក្បាល​ពោះ​ , Health

   ជាតិ​ខ្លាញ់​នៅ​បរិវេណ​ក្បាលពោះ ជា​ខ្លាញ់​ដែល​នៅ​សេសសល់ បន្ទាប់​ពី​រាងកាយ​យក​ទៅ​ប្រើប្រាស់​មិន​អស់ ដោយ​ភាគច្រើន តែងតែ​សង្កេតឃើញថា ជាតិ​ខ្លាញ់​ប្រភេទ​នេះ ស្ថិតនៅ​ចន្លោះ​សរីរាង្គ​នានា​ក្នុង​រាង​កាយ ដូចជា ថ្លើម លំពែង ពោះវៀន និង​តម្រងនោម​ជាដើម​។ ជាតិ​ខ្លាញ់​នេះ មាន​លក្ខណៈ​ខុស​ប្លែក​ពី​ជាតិ​ខ្លាញ់​នៅ​បរិវេណ​ភ្លៅ និង​កំប៉េះគូទ ដែល​អាច​កម្ចាត់​បាន​ដោយ​ប្រើ​បច្ចេកវិទ្យា​ថ្មីៗ ប៉ុន្តែ​ខ្លាញ់​ក្បាលពោះ អាច​នាំឲ្យ​មាន​គ្រោះថ្នាក់​ចំពោះ​សុខភាព​...​។​

​-​គ្រោះថ្នាក់​បណ្តាលមកពី​ខ្លាញ់​ក្បាលពោះ​: ខ្លាញ់​ក្បាលពោះ មាន​ទំនាក់ទំនង​យ៉ាងខ្លាំង​នឹង​ជំងឺ​បេះដូង ជំងឺ​ទឹកនោម​ផ្អែម​ប្រភេទ​២ សម្ពាធ​ឈាម​ឡើង​ខ្ពស់ និង​ជំងឺ​មហារីក​មួយចំនួន​ទៀត​។​

​-​ធ្វើ​បែប​ណា​ទើប​ដឹងថា មាន​ខ្លាញ់​ក្បាលពោះ​លើស​ : វិធី​ងាយស្រួល​បំផុត គឺ​អ្នក​គ្រាន់តែ​វ៉ាស់​ទំហំ​ចង្កេះ លើស ៨៩ សង់ទីម៉ែត្រ និង​បុរស​មាន​ទំហំ​ចង្កេះ​លើស ១០២ សង់ទីម៉ែត្រ បង្ហាញថា អ្នក​មាន​ជាតិ​ខ្លាញ់​លើស​ត្រង់​បរិវេណ​ក្បាលពោះ​។​

​​-​បញ្ហា​ជាតិ​ខ្លាញ់​លើស​ចំពោះ​ស្ត្រី​: បន្ទាប់​ពី​អស់​រដូវ រាងកាយ​ស្ត្រី​មាន​ការផ្លាស់ប្តូរ​អ័រម៉ូន​យ៉ាងច្រើន ដែល​នេះ​អាច​ជា​កត្តា​មួយ​ដែល ធ្វើ​ឲ្យ​ឡើង​ទម្ងន់​។ ក្រៅពីនេះ តំណពូជ គឺជា​កត្តា​សំខាន់​មួយ ដែល​ធ្វើឲ្យប៉ះពាល់​ដល់ជា​តិខ្លាញ់ បូក​រួម​ទាំង​ការប្រើប្រាស់​ជីវិត​ប្រចាំថ្ងៃ​ផងដែរ​...​។

​​-​កត្តា​គួរ​ចងចាំ​: ចំណុច​ល្អ​គឺ នៅពេល​ដែល​អ្នក​ព្យាយាម​សម្រក​ទម្ងន់​នោះ ជាតិ​ខ្លាញ់​ក្បាលពោះ​នឹង​ស្រក​មុនគេ​។ ដូចនេះ ការ​ហាត់ប្រាណ​បែប​ធម្មតា អាច​ជួយ​ឲ្យ​សា​ច់ដុំដំណើរការ​បាន​យ៉ាង​ល្អ ហើយ​ថែមទាំង​អាច​សម្រក​ក្បាលពោះ​បាន​ថែម​ទៀត​។​

​​-​មុន​ពេល​ហាត់ប្រាណ អ្នក​គួរ​មាន​កត្តា​មួយចំនួន​ដូចជា​:
​​*​ការលើកទឹកចិត្ត​: ព្រោះ​កាល​ដែល​អ្នក​ព្យាយាម​ដោយ​គ្មាន​អ្នក​លើក​ទឹកចិត្ត អាច​នឹង​ធ្វើឲ្យ​អ្នក​បោះបង់​ពាក់កណ្តាល​ទីបាន​។​
*​កុំ​សម្រក​ទម្ងន់​ច្រើនពេក​: តាម​ការណែនាំ​ពី​អ្នកជំនាញ ឲ្យដឹងថា ការ​ហាត់ប្រាណ ដើម្បី​សម្រក​ទម្ងន់​បាន ០.៥-១ គីឡូក្រាម ក្នុង​មួយ​សប្តាហ៍ គឺជា​រឿង​ល្អ​មួយ​។​
​*​កំណត់​គោលដៅ​: អ្នក​គួរ​កំណត់​គោលដៅ​ឲ្យ​សុខភាព​ល្អ ជា​ចំណុច​នាំមុខគេ​។​
​*​កំណត់អត្រា​អាហារ​: អ្នក​គួរ​កត់ត្រា​ពីអ្វី​ដែល​អ្នក​ទទួល​ទាន និង​បរិមាណ​អាហារ​ប្រចាំ​ថ្ងៃ ដើម្បី​ឲ្យបាន​ដឹង​ពី​ទម្លាប់​របស់​អ្នក​។​
​*​ទទួលទាន​តិច តែ​ជា​អាហារ​សុខភាព​: ដូចជា​អាហារ​មាន​កាក​សសៃ​ច្រើន (​ធញ្ញជាតិ អង្ករ​សំរូប អង្ករ​អា​វ័ន ផ្លែឈើ បន្លែ​...) ព្រមទាំង​ជា​មួយ​អាហារ​គ្រប់​ទាំង ៥​ក្រុម​។ ម្យ៉ាងទៀត អ្នក​ត្រូវ​តម​អាហារ​ដែល​មាន​ជាតិ​ខ្លាញ់ ដូចជា សាច់​ជាប់​ខ្លាញ់ អាហារ​បំពង ឬ​ចៀន ឬ​ផលិតផល​នានា​ដែល​មាន​ជាតិ​ខ្លាញ់​។ ជាពិសេស គួរ​ទទួល​ទាន​ក្នុង​បរិមាណ​តិចតួច តែ​ល្អ​ចំពោះ​សុខភាព​។​
​*​ទទួលទាន​ភេសជ្ជៈ​ដែល​ល្អ​ចំពោះ​សុខភាព​: អ្នក​គួរ​ពិនិត្យ​លើ​ភេសជ្ជៈ​ដែល​អ្នក​ទទួល​ទាន​ជាពិសេស​បរិមាណ​ជាតិ​ស្ករ​។ ក្រៅពីនេះ ភេសជ្ជៈ​មួយចំនួនទៀត ដូចជា តែ កាហ្វេ ឬ​គ្រឿង​ស្រវឹង ជា​ភេសជ្ជៈ​ដែល​មិនល្អ​ចំពោះ​សុខភាព ព្រោះ​វា​ផ្តល់​កាឡូរី​យ៉ាងច្រើន​។ ដូចនេះ អ្នក​គួរ​ទទួល​ទាន​ទឹក​ធម្មតា ទើប​ជា​ការប្រសើរ​។​
​*​ធ្វើ​ចលនា​រាងកាយ​ឲ្យបាន​ច្រើន​: អ្នក​គួរ​ហាត់ប្រាណ​ឲ្យបាន ៣០​នាទី ឬ​យ៉ាងតិច ឲ្យបាន ៥​ថ្ងៃ ក្នុង​មួយ​សប្តាហ៍ ដោយ​ក្នុង​នោះ អ្នក​អាច​រត់ រាំ ហែល​ទឹក ឬ​ដើរ ដើម្បី​បញ្ចេញ​សកម្មភាព​រាងកាយ​។ តែ​ទោះជា​យ៉ាងនេះក្តី អ្នក​គួរ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​សិន មុន​នឹង​ហាត់ប្រាណ​បែប អ៊ែ​រ៉ូ​ប៊ិក (Aerobic) ព្រោះ​វា​ជា​វិធី​ហាត់ប្រាណ​មួយ​បែប ដែល​ត្រូវ​ការប្រើ​ថាមពល​ខ្លាំង​។ ម្យ៉ាងទៀត​ការទទួល​កម្លាំងចិត្ត ដើម្បី​ធ្វើឲ្យ​មាន​សុខភាព​ល្អ និង​ស្រក​ជាតិ​ខ្លាញ់​ក្បាលពោះ​បានល្អ​៕​

ប្រយ័ត្ន​​​វត្ថុ​​​នាំ​​​មេរោគ បំផ្លាញ​​​ស្បែក , Health

            
          យោង​​តាម​​ការ​​ស្រាវ​ជ្រាវ បាន​ឱ្យ​ដឹង​ថា វត្ថុ​ប្រើ​ប្រាស់​មួយ​ចំនួន ដែល​តែង​តែ​ប៉ះ​ពាល់​នៅ​លើ​ស្បែក​មុខ​របស់​អ្នក អាច​នាំ​មេរោគ​បាក់តេរី មក​បំផ្លាញ​ស្បែក​មុខ​របស់​អ្នក​បាន ពិសេស ៣វត្ថុ ​ខាង​ក្រោម​...។
១.វ៉ែនតា៖
មេរោគបាក់តេរី អាចរីករាលដាល​នៅលើវ៉ែនតាការពារកម្តៅថ្ងៃ ឬ​វ៉ែនតា​ធម្មតា របស់អ្នក។ ដូច្នេះ គួរមានការ ប្រយ័ត្នក្នុងការទុកដាក់វ៉ែនតា មិនគួរ​ដាក់​​នៅលើតុក្នុង​ភោជនីយដ្ឋាន ឬ​បរិវេណ​ដែលគ្មានអនាម័យ ហើយគួរ​សម្អាតវ៉ែនតា ដោយទឹក និងសាប៊ូ រៀង​រាល់២-៣ថ្ងៃម្តង។
២.ទូរស័ព្ទដៃ ៖
ទូរស័ព្ទដៃ គឺជាកន្លែងផ្តុំមេរោគបាក់តេរី ជាង របស់អ្វីៗ ដូច្នេះ គួរជូតសម្អាត ជារៀងរាល់ថ្ងៃ។
៣.ជក់តែងមុខ ៖
ជាប្រភពដុះដាលនៃមេរោគបាក់តេរី ដូច្នេះ គួរឧស្សាហ៍សម្អាត ដោយទឹក និងសាប៊ូ ជារៀងរាល់សប្តាហ៍ ឬ ជ្រលក់ក្នុងអាល់កុល ដើម្បីសម្លាប់មេរោគ៕

អាហារ​អ្វី​ខ្លះ​ ដែល​អ្នក​មិនចង់​កើត​មុន​គួរតម ? , Health

     ការ​ទទួលទាន​អាហារ មិន​ប្រាកដ​ថា សុទ្ធតែ​ទទួល​បាន​ផលប្រយោជន៍​ទាំងអស់​នោះ​ទេ ព្រោះ​អាហារ​មួយ ចំនួន បាន​ធ្វើឲ្យ​មាន​ការប្រឆាំងនិង​ជំងឺ ឬ​ក៏​បង្ក​ផលប៉ះពាល់​ណាមួយ​ជា​យថាហេតុ​។

ដូច្នេះ​មុន​នឹង​ចាប់​យក​ចំណី​មក​បរិភោគ គួរតែ​ពិចារណា​សិន មុន​នឹង​ធ្វើការ​ទំពារ​ចូលទៅ​ក្នុង​ពោះ​។ ដូច្នេះ​ដើម្បី​ការពារ និង​ចៀសវាង​បញ្ហា​កើតមុន អ្នក​គួរ​តមនូវ​អាហារ​ដូចខាងក្រោម​នេះ​៖

​១.​ផលិតផល​ធ្វើ​ពី​ទឹកដោះគោ​៖ ដូចជា​ទឹកដោះគោ​មាន​រសជាតិ​ផ្អែម ហ្វ្រូ​ម៉ា យ៉ា​អួ ការ៉េម នំ​ខេ​ក នំ​ស្រួយ និង​អាហារ​ដែល​មាន​លាយ​រសជាតិ​ទឹកដោះគោ ព្រោះ​ទឹកដោះគោ ជា​ប្រភេទ​អាហារ​ពិបាក​រំលាយ​។ នៅពេល​ទទួលទាន​ចូលទៅ វា​ស្តុក​នៅក្នុង​ក្រពះ ធ្វើឱ្យ​បាក់តេរី រីក​ធំ​ធាត់ ហើយ​ពេល​ដែល​បាក់តេរី​ទាំងនោះ មាន​កាន់តែច្រើន វា​អាច​បង្ក​ឱ្យ​កើតមុន​បាន​។ ប្រសិនបើ​បារម្ភ​ខ្លាច​ខ្វះ​សារធាតុ​អាហារ អ្នក​អាច​ទទួល​ទាន​អាហារ​ប្រភេទ​ផ្សេងទៀត ដូចជា ស៊ុត តៅ​ហ៊ូ សណ្តែក​ប្រភេទ​ផ្សេងៗ ត្រី​តូចៗ និង​សាច់សត្វ ដើម្បី​បំពេញ​បន្ថែម​សារធាតុ​ប្រូតេអ៊ីន និង​កាល់ស្យូម​។​
     ២.​អាហារ​រសជាតិ​ផ្អែម​៖ ជា​ប្រភេទ​អាហារ​ដែល​ធ្វើឱ្យ​បាក់តេរី​លូតលាស់​នៅក្នុង​ក្រពះ​។ ម្យ៉ាងទៀត វា​ធ្វើឱ្យ​មាន​បម្រែបម្រួល​អ័រម៉ូន​ក្នុង​រាងកាយ ដែលជា​មូលហេតុ​មួយ នាំ​ឱ្យ​កើតមុន​ផងដែរ​។​

​​៣.​សារធាតុ​កាហ្វេ​អ៊ី​ន​៖ សារធាតុ​កាហ្វេ​អ៊ី​ន ដែល​មាន​ក្នុង​តែ កាហ្វេ ភេសជ្ជៈ​ប៉ូវ​កម្លាំង និង​ទឹកក្រូច សុទ្ធតែ​ជា​មូលហេតុ​ធ្វើឱ្យ​បាក់តេរី រីក​ធំ​ធាត់ និង​បង្កើន​ជាតិពុល​នៅក្នុង​រាងកាយ ជាហេតុ​បណ្តាលឱ្យ​កើតមុន​ញឹកញាប់​៕​

ប្រភព ខេមបូឌាអេចប្រេសញូស៍

វិធី​ថែទាំ​សុខភាព​របស់​អ្នកជំងឺលើសឈាម​ , Health



មនុស្ស​ភាគច្រើនកើត​ជំងឺលើសឈាម​ដោយ មិនដឹង​ខ្លួន​ជាច្រើន​ឆ្នាំ​។ ព្រោះថា​ការ​លើសឈាម ឬ​សម្ពាធ​ឈាម​លើស ជួន​មិន​បង្ក​រោគសញ្ញា ឬ​វិបត្ដិ​អ្វី​ទាំងអស់អ្នកជំងឺ​មាន​សភាព​ធម្មតា​។
ប៉ុន្ដែ​អ្នកជំងឺ​អាចមាន​រោគសញ្ញា​ខ្លះ ដែល​ស្ដែងឡើង ដូចជា​ឈឺក្បាល​នៅពេល​យប់ឬ​ពេល​ងើប​ពី​ការ​ទទួលទានដំណេក នៅពេល​ព្រឹក​ព្រលឹម ហ៊ឹង​ត្រចៀក អស់កម្លាំង​គ្មាន​មូលហេតុ ឬ​វិលមុខ​ជាដើម​។​
​បើសិនជា​លោកអ្នក ដែល​កើត​ជំងឺលើសឈាម មិន​បានមក​ធ្វើការ​ព្យាបាល ឱ្យបាន​ទាន់ពេល​ទេនោះ លោកអ្នក​អាច​នឹង​ជួប​នូវ​បញ្ហា​ធ្ងន់ធ្ងរ​ជាច្រើន ដូចជា​ជំងឺ​បេះដូង ជំងឺ​ខ្សោយតម្រងនោម ដាច់​សរសៃឈាម​ក្នុង​ខួរក្បាល​ជាដើម​។ លើសពីនេះ​ជំងឺលើសឈាម អាច​បាត់​ជីវិត​ថែម​ទៀតផង បើសិនជា​លោកអ្នក​មិនបាន ធ្វើការ​ថែទាំ​សុខភាព​ឱ្យបាន​ដិតដល់​នោះ​។​ ​
ជំងឺលើសឈាម​
​ជំងឺលើសឈាម គឺជា​សម្ពាធ​ឈាម​នៅក្នុង​ខ្លួន របស់​មនុស្ស​ឡើង​ខ្ពស់​ខុសពី ធម្មតា ដែល​អាចធ្វើឱ្យ​សរសៃឈាម​ក្នុង​ខួរក្បាល ស្ទះ​ឬ​ដាច់ អាចធ្វើឱ្យ​មនុស្ស​យើង ស្លាប់​មួយ​ចំហៀង​ខ្លួន​។ ហើយ​នៅពេលដែល​សម្ពាធ ឈាម​ឡើង​ខ្លាំង អាចធ្វើឱ្យ​គាំងបេះដូង ស្លាប់​ភ្លាមៗ​តែម្ដង​។ កាលណា​សម្ពាធ​ឈាម​ឡើង​ខ្លាំង ក៏​អាចធ្វើឱ្យ​បែក​សរសៃឈាម​នៅក្នុង​ភ្នែក ខ្សោយតម្រងនោម​ជាដើម​។​ ​
វិធី​ថែទាំ​សុខភាព​របស់​អ្នកជំងឺ​លើសឈាម​ ជំងឺលើសឈាម គឺ​ទាមទារ​ការថែទាំនិង​ការព្យាបាល​អស់​មួយជីវិត ហើយ​ចំពោះ​វិធី​ថែ​ទាំ​សុខភាព របស់​អ្នកជំងឺ​លើសឈាម​មាន​បី​វិធី​ដូចជា ៖
1 . របប​អាហារ ៖ អ្នកជំងឺ​ត្រូវ​កាត់បន្ថយ​ចំណីអាហារ​ណា ដែល​សម្បូរ​ទៅដោយ​សារជាតិ​ប្រៃ ជាតិ​ស្ករ មិនត្រូវ​ទទួលទាន​ផ្អែម​ពេក​។ ហើយ​សូម​កាត់បន្ថយ​អាហារ ដែល​សម្បូរ​ទៅដោយ​ជាតិ​ខ្លាញ់​ច្រើនពេក ត្រូវ​ទទួលទាន​បន្លែ និង​ផ្លែឈើ​ឱ្យបាន​ច្រើន​។​
2 . ការធ្វើ​លំ​ហាត់ប្រាណ ៖ ការធ្វើ​លំ​ហាត់់ប្រាណ ដូចជា​ការដើរ​លឿន​ប្រមាណ​ជា ៣០​នាទី​នៅក្នុង​មួយថ្ងៃ​ឱ្យបាន​ជាប្រចាំ វា​មាន​សារៈប្រយោជន៍​ខ្លាំងណាស់ នៅក្នុង​ការជួយ​ធ្វើឱ្យ​អ្នកជំងឺ​លើសឈាម មិនសូវ​ឡើង​ទម្ងន់​ខ្លាំង អាចជួយ​ឱ្យ​សម្ពាធ​ឈាម​ចុះ​បាន​។​
3 . ឱសថ​ព្យាបាល ៖ អ្នកជំងឺ​ត្រូវតែ​ទទួលទាន​ថ្នាំ ឱ្យបាន​ទៀងទាត់​ទៅតាម​គ្រូពេទ្យ​ណែនាំ មិនត្រូវ​ធ្វេសប្រហែស​ឡើយ​។ ត្រូវ​ធ្វើការ​ណាត់ជួប​ជាមួយ​គ្រូពេទ្យ ជា​រៀងរាល់​១​ខែម្ដង​ឬ​៣​ខែម្ដង ដើម្បី​ប្រើ​ថ្នាំ​។ សូម​ចៀសវាង​ការប្រើ​ថ្នាំ​ឱ្យ​ខ្លួនឯង​ផ្ទាល់​។​
វិធី​ការពារ​ជំងឺលើសឈាម​ ​
ដើម្បី​ចៀសវាង​ការកើត ជំងឺលើសឈាម លោកអ្នក​មិនត្រូវ​ទទួលទាន​ស្រា បារី​ច្រើន​ហួសកំណត់​នោះទេ (​បន្ដិចបន្ដួច​បាន​) មិនត្រូវ​ទទួលទាន​ប្រៃ​ពេក​។ ហើយ​ត្រូវ​ថែរក្សា​ទម្ងន់​កុំឱ្យ​ធាត់​ពេក ត្រូវ​កាត់បន្ថយ​នូវ​ភាព​មួម៉ៅ តានតឹង​។ ហើយ​ត្រូវ​ចេះ​សម្រួល​អារម្មណ៍​ខ្លួនឯង កុំឱ្យ​ឆាប់​ខឹង​ច្រើនពេក​។​
​ដំបូន្មាន​អ្នកជំនាញ​
នៅ​កម្ពុជា​ជំងឺលើសឈាម កើតមាន​ច្រើន​គួរឱ្យកត់សម្គាល់​។ ជំងឺ​នេះ​កើត​នៅលើ​ប្រជាជន ដែល​ចូលចិត្ដទ​ទួល​ទាន​ប្រៃ​ពេក​។ ដូច្នេះហើយ​លោកអ្នក ដែលមាន​អាយុ​ចាប់ពី​៣០​ឆ្នាំទៅ​៤០​ឆ្នាំ មិនគួរ​ទម្លាប់​ទទួល​ទាន​អាហារ​ប្រៃ​ពេក ផ្អែម​ពេក ឬ​ខ្លាញ់ ច្រើនពេក​នោះទេ​។ លោកអ្នក​មិនត្រូវ​មើលស្រាល ចំពោះ​ជំងឺលើសឈាម​នោះទេ​៕​

ទឹកសណ្តែកល្អ ចំពោះសុខភាព , Health

ទឹក​សណ្តែក​ត្រូវ​បាន​គេ​ដឹង​ថា វា​ជា​ប្រភព​វីតាមីន និង​សារធាតុ​ជួយ​បំរុង​រាយកាយ​របស់​មនុស្ស ។  មិន​តែ​ប៉ុណ្ណោះ មនុស្ស​ភាគ​ច្រើន​ចូលចិត្ត​ទទួល​ទាន​ទឹក​សណ្តែក ដោយ​សារ​ពួក​គេ​ចង់​ សម្រក​ក្បាល​ពោះ ពី​ព្រោះ ការ​ទទួល​ទាន​ទឹក​សណ្តែក ដោយ​មិន​មាន​ដាក់​ស្ករ អាច​ជួយ​រំលាយ​ជាតិ​ខ្លាញ់ ដែល​មាន​នៅ​ក្នុង​រាង​កាយ​បាន ជា​ពិសេស​នៅ​ត្រង់​ក្បាល​ពោះ​តែ​ម្តង ។
ចំណែក​ឯ​ខាងក្រោម​នេះគឺ​ជា​គុណ​សម្បត្តិ មួយ​ចំនួន​ទៀត នៃ​ការ​ចូលចិត្ត​ទទួល​ទាន​ទឹក​សណ្តែកៈ
- គ្មាន​ជាតិ​ស្ករ​ច្រើន​ទឹក​សណ្តែក មិន​សូវ​ផ្ទុក​ជាតិ​ស្ករ​ច្រើន​នោះ​ទេ ដូច្នេះ​មនុស្ស​ទូទៅ​អាច​ទទួល​ទាន វា​បាន​ជា​ប្រចាំ​ថ្ងៃ ដើម្បី​សុខភាព​បាន​ប្រសើរ ។
- ជួយ​កាត់​បន្ថយ​ជំងឺ​បេះ​ដូង
- អាច​ការពារ​អាការៈ​អាឡាក់​ស៊ី​ដោយ​ករណី​ផ្សេងៗ ។
- មាន​សារធាតុ​បំរុង​រាង​កាយ​ខ្ពស់ ថែម​ទាំង​អាច​ជួយ​ឲ្យ​រាងកាយ​មាន​ថាមពល ។
- កាត់​បន្ថយ​គ្រោះ​ថ្នាក់ នៃ​ការ​កើត​ជំងឺ​មហារីក​សុដន់ ។
- ការ​ទទួល​ទាន​ទឹក​សណ្តែក​ ជា​ប្រចាំ​ក៏​អាច​ជួយ​ឲ្យ​ឆ្អឹង​រឹងមាំ​ផង​ដែរ​ ។

ប្រភព Looking Today

វិធីបំបាត់ស្នាមក្រិន នៅលើបាតដៃ , Health

ស្នាមក្រិន អាចកើតឡើង ដោយងាយស្រួលបំផុត ហើយវាជាបញ្ហាមួយ សម្រាប់មនុស្សគ្រប់រូបផងដែរ។ វាកើតឡើងដោយសារ តែមានការប៉ះទង្គិចជាមួយវត្ថុរឹង ឬការធ្វើការងារធ្ងន់ៗ។ កាលណាប៉ះទង្គិចយូរៗទៅ ក៏បង្កឱ្យមានស្នាមក្រិន នៅលើបាតដៃតែម្ដង។
ស្នាមក្រិននៅលើបាតដៃជាអ្វី?
ស្នាមក្រិននៅលើបាតដៃ គឺជាការឡើងក្រាស់ខ្លាំងលើសពីធម្មតា នៃស្រទាប់សើលើរបស់ស្បែកបាតដៃ ដែលមានសភាពរឹង និងគ្រើមជាដុំៗ ឬអាចមានសភាពក្រាស់ស្មើផង។ ស្នាមក្រិននៅបាតដៃ គឺជាបាតុភូតការពារខ្លួនរបស់ស្បែក ប្រឆាំងនឹងការប៉ះទង្គិច ឬការកកិត និងការរោលរលាកប៉ុណ្ណោះ។
មូលហេតុដែលបណ្ដាលឱ្យកើតមាន ស្នាមក្រិននៅលើបាតដៃ
ស្នាមក្រិនដែលមានសភាពក្រាស់់ស្មើ ដែលមាននៅលើបាតដៃ និងនៅលើបាតជើងផងដែរ គឺជាសញ្ញារបស់ជម្ងឺតំណពូជ ម្យ៉ាង និងមួយទៀតគឺបណ្ដាលមកពី ការរលាកស្បែកបាតដៃរ៉ាំរ៉ៃ ដោយសារធាតុអាលែកហ្ស៊ី ឬសារធាតុរោលបាតដៃឡើងក្រិន និងមានសភាពស្ងួតប្រេះ។ វាអាចបណ្ដាលមកពីការប៉ះពាល់ ជាមួយសារធាតុរោល ឬអាឡែកហ្ស៊ីរ៉ាំរ៉ៃ។
មូលហេតុញឹកញាប់ ដែលធ្វីឱ្យមានស្នាមក្រិននៅបាតដៃនេះគឺបណ្ដាលមកពីមានការប៉ះទង្គិច ឬការកកិតរ៉ាំរ៉ៃរវាងបាតដៃ ជាមួយនឹងវត្ថុផ្សេងៗ ឧទាហរណ៍ ដូចជាការធ្វើការងារដែលប្រើដៃច្រើន ឬការបើកបរម៉ូតូដោយមិនមាន ពាក់ស្រោមដៃជាដើម។
ផលប៉ះពាល់ក្រោយពេលមាន ស្នាមក្រិននៅលើបាតដៃ
ស្នាមក្រិននៅបាតដៃ មិនមែនជាជម្ងឺ ឬធ្វើឱ្យមានប៉ះពាល់ដល់ សុខភាពរាងកាយនោះទេ។ ប៉ុន្ដែវាអាចមានផលរំខានខ្លះ ដូចជាការទើសទែងមិនស្រស់ស្អាត និងពេលខ្លះវាមានការ ឈឺចាប់ខ្លះដែរ ដោយសារការប៉ះ ឬស្ទាបនៅត្រង់កន្លែងដែលក្រិននោះ។ ចំពោះអ្នកដែលមាន ជម្ងឺទឹកនោមផ្អែម ជម្ងឺខ្សោយបេះដូង កន្លែងស្នាមក្រិន ងាយវិវឌ្ឍន៍ទៅជាដំបៅ។
វិធីការពារកុំឱ្យកើតមានស្នាមក្រិន នៅលើបាតដៃ
វិធីការពារកុំឱ្យមានស្នាមក្រិន នៅលើបាតដៃគឺងាយស្រួលបំផុត ដោយលោកអ្នកគ្រាន់តែការពារ ដៃរបស់លោកអ្នកកុំឱ្យប៉ះទង្គិច ឬកកិតញឹកញាប់ពេក ជាមួយទៅនឹងវត្ថុផ្សេងៗ។ ចៀសវាងធ្វើការងារណាធ្ងន់ៗ ដោយប្រើដៃផ្ទាល់ លោកអ្នកគួរតែពាក់ស្រោមដៃការពារ ឬអ្វីផ្សេងៗដែលអាចជួយ កាត់បន្ថយការប៉ះទង្គិច ឬការកកិតលើបាតដៃ នៅរាល់ពេលដែលលោកអ្នក ធ្វើការងារផ្សេងៗដោយប្រើដៃ។ លោកអ្នកអាចប្រើប្រាស់ក្រែ មផ្ដល់សំណើមបាតដៃ បើវាស្ងួតខ្លាំង។
វិធីព្យាបាលដើម្បីបំបាត់ ស្នាមក្រិននៅលើបាតដៃ
ដើម្បីបំបាត់ស្នាមក្រិននៅលើបាតដៃ ដំបូងត្រូវរកមូលហេតុពិតប្រាកដ ដែលបណ្ដាលឱ្យមានស្នាមក្រិន។ ព្យាយាមកែទម្លាប់ផ្សេងៗ ដែលបណ្ដាលឱ្យមាន ការប៉ះទង្គិច ឬកកិតដល់បាតដៃ និងលោកអ្នកគួរពាក់ស្រោមដៃទន់ ឬអ្វីផ្សេងទៀតដើម្បីការពារបាតដៃ រាល់ពេលធ្វើការដោយប្រើដៃ។ បើធ្វើបានស្នាមក្រិន នឹងបាត់ដោយឯងៗ គ្រាន់តែត្រូវការពេលវេលាយូរ។ លោកអ្នកអាចខាត់វាចេញ ដោយប្រើប្រាស់ថ្មសំលៀង បន្ទាប់មកប្រើនូវផលិតផល ផ្ដល់សំណើមមកលាបលើ ស្បែកដែលក្រិននោះ ដើម្បីឱ្យស្បែកមានសំណើម បានគ្រប់គ្រាន់ និងកុំឱ្យរបួសស្បែក។ លោកអ្នកអាចប្រើក្រែមជម្រុះកោសិកា ដូចជា Urea cream, AHA, Salysilic Acid ជាដើម។ ប៉ុន្ដែប្រសិនជាស្បែកដៃរបស់លោកអ្នក មានស្នាមក្រិនច្រើន លោកអ្នកគួរតែទៅរក អ្នកជំនាញផ្នែកសើស្បែក ដើម្បីពិភាក្សា និងធ្វើការព្យាបាលឱ្យបានត្រឹមត្រូវ៕


ប្រភព : Looking Today

ស្វែងយល់​ពី​វិធី​ការពារ កុំឱ្យ​កើតមុន​ខ្សាច់​លើ​មុខ​ , Health

ការទទួល​ទាន​អាហារ មួយចំនួន​ដែល​សម្បូរ ទៅដោយ​សារធាតុ ដែលមាន​ជាតិ​ខ្លាញ់ ជាតិ​ផ្អែម ឬ​គ្រឿង​ផ្អាប់ ជាពិសេស​មិនបាន​លុបលាង សម្អាត​ផ្ទៃមុខ​ជាប្រចាំ​ផង វា​អាច​បង្ក​ជា​ជម្ងឺ ឬ​រោគ​ផ្សេងៗ​ដោយ​មិនដឹង​ខ្លួន ជាក់ស្ដែង​ដូចជា​មុនខ្សាច់​នេះ​ជាដើម​។​ ​
មុនខ្សាច់​ជា​អ្វី​? ​
មុនខ្សាច់ គឺជា​មុន​ដែលមាន​គ្រាប់​តូចៗ ដែល​ធ្វើឱ្យ​រលាក​គល់​រោម ហើយ​រ៉ាំរ៉ៃ រួច​បង្ក​ទៅជា​មុនខ្សាច់​។
មូលហេតុ​ដែល បណ្ដាលឱ្យ​កើតមុន​ខ្សាច់​នេះ ដោយសារតែ​ការ ស្ទះ​ក្រពេញ​ខ្លាញ់​ក្រោម​ស្បែក ទើប​មាន​មុនខ្សាច់​នេះ​។ ក្រោយ​ពេលដែល​កើតមុន​ខ្សាច់ វា​បង្កឱ្យមាន​ផលប៉ះពាល់ ទៅដល់​ស្បែ​កមុខ​មាន​សភាព​គ្រើម ឬ​ស្បែក​រលាក​ក្រហម និង​ខ្ទុះ​ជាដើម​។​ ​
វិធី​ព្យាបាល​ការកើត​មុនខ្សាច់​
- កុំ​ព្យាយាម​តុបតែង​មុខ ឬ​លាបម្សៅ​ក្រាស់​ពេក ក្នុងពេលដែល​មុខ​របស់​លោកអ្នក​កំពុង​ចេញ​មុន ក៏ដូចជា​មុនខ្សាច់​។​
- ក្នុងករណី​កើតមុន​អង្កាម​ល្អិតៗ ចូរ​យក​ស៊ុត​ស​លាបមុខ​ប្រមាណ​១៥​នាទី រួច​ចាំ​លាង​សម្អាត​ចេញ ព្រោះ​ការធ្វើ​បែបនេះ ដើម្បី​កាត់បន្ថយ​ការកើត​មុន​។​
- លាប​ក្រែ​ម ឬ​ឡេ​ព្យាបាល ដែល​ផ្សំ​ពី​អាស៊ីដ​សាលី​សាយ​លិ​ក​។​ ​វិធី​ការពារ​កុំឱ្យ​កើតមុន​ខ្សាច់​
- ត្រូវ​សម្អាត​ស្បែក​ឱ្យបាន​ស្អាត និង​ត្រឹមត្រូវ ហើយ​លាបថ្នាំ ឬ​លេបថ្នាំ​ដែលមាន​ជាតិ​រ៉េ​ទី​ណុល (​វីតាមីន​អា​)​។​
- ត្រូវ​លាង​សម្អាត​មុខ មុនពេល​ទទួលទានដំណេក​។​ – ថែរក្សា​ស្បែ​កមុខ​ឱ្យ​ស្អាត​ជាប្រចាំ​។​
- លុប​លាងមុខ​មួយថ្ងៃ​២​ទៅ​៣​ដង​ លោកអ្នក​ត្រូវ​ដឹងថា ការមិន​លុបលាង​សម្អាត​ផ្ទៃមុខ គឺ​ធ្វើឱ្យ​ស្បែក​មុខ​ខ្វះ​អនាម័យ ហើយ​ធ្វើឱ្យ​ស្បែក​មុខស្ងួត និង​ប្រតិកម្ម​ទៀតផង​។​
- កុំ​តឹងតែង​ធុញថប់​អារម្មណ៍ ព្រោះ​ការតានតឹង តប់ប្រមល់ គឺជា​ដើមហេតុ​នៃ​ការកើត​មុន​។​
- កាត់បន្ថយ​អាហារ​មាន​ជាតិ​ខ្លាញ់ ជាតិ​ផ្អែម និង​គ្រឿង​ផ្អាប់​។​
- កុំ​ញេច ឬ​ក្ដិច ព្រោះ​ធ្វើបែបនេះ​វា​បង្ក​ឱ្យ ស្បែក​មុខ​រលាក​ផ្នែក​ខាងក្នុង​។​ ​
ដំបូន្មាន​របស់​អ្នកជំនាញ​ ​
លោកអ្នក​កុំ​ព្យាយាម ប្រើ​គ្រឿងសម្អាង​ប្រភេទ​ណា ដែលមាន​ជាតិ​ប្រេង​ច្រើន និង​កុំ​ឧស្សាហ៍​ញេច​ឬ​ក្ដិច ព្រោះ​ធ្វើបែបនេះ វា​បង្ក​ឱ្យ​ស្បែក​មុខ​រលាក​។ ចំពោះ​ការទទួល​ទាន​អាហារ ដែលមាន​ជាតិ​ខ្លាញ់ ជាតិ​ផ្អែម និង​គ្រឿង​ផ្អាប់ ត្រូវ​កាត់បន្ថយ​ផងដែរ​៕​


អត្ថប្រយោជន៍​នៃ​ការ​ពិសា​ទឹក​ក្តៅ​​ឧណ្ហៗ , Health


ទឹក​គឺ​ជា​ប្រភព​នៃ​ជីវិត ដូច​ពាក្យ​ចាស់​​​មួយ​បាន​​ពោល​​ថា គ្មានទឹក​​គឺ​គ្មាន​ជីវិ​ត ។ ការ​ប្រើ​ប្រាស់​ទឹក​ស្អាត គឺ​ជា​​ផ្នែក​​​មួយ​​ជួយ​​ដល់​​​ជីវិត​របស់​យើង​ឱ្យ​ស្រស់​បំ​ព្រង ។ ទឹក​​ក្តៅ​​ឧណ្ហៗ អាច​​ជួយ​​ផ្តល់​ផល​ប្រយោជន៍​​​ជាច្រើន​​យ៉ាង​ចំពោះ​​​សុខ​ភាព ក៏ដូច​ជា​​សម្រស់​របស់​អ្នក​ផង​ដែរ ។ តើ​អ្នក​ដឹង​ទេ​ថា ទឹក​ក្តៅ​​ឧណ្ហៗ​ជួយ​​ជា​ប្រយោជន៍​​អ្វី​ខ្លះ​ដ​ល់​សុខ​ភាព​​​របស់​អ្នក ។ ខាង​ក្រោម​នេះ​គឺ​ជា​អត្ថប្រ​យោជន៍​​ល្អៗ​នៃ​​ទឹក​ក្តៅ​ឧណ្ហ​ៗ ៖


• ជួយដល់ការ​រំលាយអាហារ : បន្ទាប់ពីការ​ពិសារ​អាហារ អ្នក​គួរ​តែ​ញុំា​​ទឹកក្តៅ​​ឧណ្ហៗ​មួយកែវ​ដើម្បី​ជួយ​ដល់​ការ​រំលាយ​អា​ហារ ។ វាក៏អាច​ជួយផ្តល់នៅ​ផល​ប្រយោជន៍​យ៉ាងដែល​ជួយដល់ក្រពះរបស់អ្នកផងដែរ ។
• ជួយសម្អាតរាងកាយ : ការពិសារទឹកក្តៅអ៊ុនៗ អាចជួយបង្កើន​កម្លាំងថាមពល​របស់អ្នកឱ្យកាន់​តែប្រសើរ​ឡើង ។ ​វាអាច​​ជួយ​កម្ចាត់​ចោលនៅ ​ជាតិពុល ដែល​មាន​​នៅ​ក្នុង​រាង​កាយ ។
• ជួយដល់បំពង់ក : ការស្រាវជ្រាវមួយចំនួនបានបង្ហាញថា ទឹកក្តៅ​ឧណ្ណៗអាច​ជួយ​​ឱ្យបំពង់ករបស់​អ្នកដំណើរ​ការបាន​ល្អ ដែលជាពិសេសគឺ​សម្រាប់​អ្នក​ដែល​ធ្វើ​ការ​​ដោយ​​ប្រើ​ប្រាស់​​សម្លេង​តែ​ម្តង ។
• ជួយឱ្យអារម្មណ៍ស្រស់ថ្លា : នៅ​ពេល​ដែល​​អ្នក​ពិសា​ទឹក​ក្តៅ​​ឧណ្ណ​​ៗមួយ​កែវ​​នៅ​ពេល​ដែ​​ល​​អ្នក​មាន​បញ្ហា​ស្មុគស្មាញ​ វា​​អាច​​ជួយ​ឱ្យ​ការ​​គិត​​របស់​អ្នក​ស្រស់​ថ្លា​ឡើង​វិញ ។ ដូច្នេះនៅពេល​ដែលអ្នកមាន​បញ្ហាស្មុគស្មាញ​ខ្លាំង អ្នកគួរតែ​ពិសារ​ទឹក​ក្តៅ​ឧណ្ហៗមួយកែវ ។


យល់ដឹងពីអត្ថប្រយោជន៍ នៃការងូតទឹកត្រាំផ្កា , Health


ជារៀងរាល់ពេលទំនេរ ពីការងារលោកអ្នក មួយចំនួនតែងសម្រាក កាយសប្បាយជាមួយ នឹងការម៉ាស្សាខ្លួន បាតជើង ស្ប៉ា ស្ទីម ឬត្រាំទឹកផ្កាជាដើម ដើម្បីឱ្យខ្លួនប្រាណ មានសភាពស្រស់ថ្លា និងមានអារម្មណ៍ស្រស់ស្រាយ។ សុភាពនារីគឺបានទទួលស្គាល់ពី អត្ថប្រយោជន៍ពីការស្ប៉ា ជាពិសេសគឺការងូត ទឹកត្រាំផ្កាដែលបានផ្ដល់នូវ អារម្មណ៍ដ៏ស្រស់ស្រាយ បន្ទាប់ពីបានត្រាំរួច។
ងូតទឹកបន្ថែមភាពក្រអូប 
ដើម្បីបន្ថែមសោភ័ណភាព ចំពោះសម្រស់ស្បែក លោកអ្នកអាចធ្វើការសាកល្បង ជាមួយការងូតទឹកត្រាំផ្កា ពេលនោះលោក អ្នកនឹងទទួលបាននូវ លទ្ធផលគួរជាទីពេញចិត្ដ។ ការងូតទឹកត្រាំផ្កាលោកអ្នក អាចជ្រើសរើសក្លិន ដូចជាក្លិនទឹកដោះគោ ឬក្លិនជាតិរ៉ែធម្មជាតិ ដោយមានលាយអំបិល ផ្កា និងក្រូចសើចផងដែរ។ ការត្រាំទឹកផ្កានេះ លោកអ្នកអាចធ្វើបាន នៅតាមបណ្ដាហាងស្ប៉ា មួយចំនួន តែបើលោកអ្នកចង់ ធ្វើការសាកល្បង ដោយខ្លួនឯងនៅផ្ទះ គឺមិនមានការពិបាក សាកល្បងនោះទេ។
ក្នុងការត្រាំទឹកផ្កានេះវត្ថុ រួមផ្សំមានដូចជា ទឹកមួយអាងល្មម ទឹកដោះគោមួយកែវ ទឹកធម្មតា អំបិលមួយក្ដាប់ និងមានផ្កាក្រអូបៗ ដូចជាផ្កាម្លិះ ឬផ្កាកូលាបជាដើម។ តែត្រូវចៀសវាងជ្រើសរើស ផ្កាណាដែលមានលម្អង ព្រោះវាអាចមានកម្ទេច លម្អងចូលក្នុងទឹកធ្វើ ឱ្យស្បែករោល ឬរមាស់ជាដើម។ ត្រាំទឹកផ្កាអាចប្រព្រឹត្ដ ទៅយ៉ាងយូរគឺរយៈពេល ៣០នាទីប៉ុណ្ណោះ បើត្រាំយូរពេកក៏អាច បណ្ដាលឱ្យយើង អស់កម្លាំង និងស្បែកប្រែជា ស្រពោនស្ងួតទៅវិញ។
សារៈប្រយោជន៍នៃការងូតទឹកត្រាំផ្កា
ការងូតទឹកត្រាំផ្កា គឺជួយសម្រស់ស្បែកឱ្យ កាន់តែស្អាតតាមលក្ខណៈ ធម្មជាតិ និងបានទទួល អារម្មណ៍ធូរស្រាល ស្រស់ស្រាយ ព្រមទាំងជួយបំបាត់ ការនឿយហត់ពីការងារ ទាំងឡាយទៀតផង។ ការត្រាំទឹកផ្កាប្រៀបដូចជា ឱសថមួយដែលជួយ រាល់ពេលដែល លោកអ្នកមាន អារម្មណ៍អស់កម្លាំង ស្ដ្រេសនឹងការងារច្រើន ឬឈឺក្បាលជាដើម គឺនៅពេលបាន ងូតទឹកក្ដៅឧណ្ហៗ ប្រែជាត្រជាក់បន្ដិចម្ដង ជាមួយផ្កាដ៏ ក្រអូប លោកអ្នកនឹងទទួល បានអារម្មណ៍ថ្មីស្រឡាង ស្រស់ស្រាយ និងមានអារម្មណ៍ ស្រួលខ្លួន។
ដំបូន្នានអ្នកជំនាញ
បើសិនជាលោកអ្នក ដែលមានអាង ត្រាំទឹកប្រចាំខ្លួន រៀងរាល់ពេលទំនេរ អាចសាកល្បងងូត ទឹកត្រាំផ្កានេះបាន ពេលនោះ លោកអ្នកនឹងបាន ជ្រាបពីសារៈប្រយោជន៍ ដែលជួយទៅ សម្រស់ស្បែក និងមានអារម្មណ៍ស្រស់ថ្លា ជាក់ជាមិនខាន។ ការថែរក្សាសម្រស់ ស្បែកតាមលក្ខណៈធម្មជាតិ ដែលទទួលបាននូវ លទ្ធផលគួរជាទី ពេញចិត្ដ គឺជាក្ដីបំណង ប្រាថ្នាចំពោះសុភាពនារី គ្រប់ៗរូប៕


ប្រភព​ Looking Today

កុមារ​កើត​ដោយ​ការ​វះ​កាត់​ងាយ​កើត​ជំងឺ​អាលែក​ហ្ស៊ី , Health

កុមារ​​ដែល​​កើត​​ដោយ​​ការ​វះកាត់​​ងាយ​​រីក​ចម្រើន​​ជំងឺ​​អាលែក​ហ្ស៊ី​​ជាមួយ​នឹង​​ប្រភព​​បង្ក​​អាលែក​ហ្ស៊ី​ក្នុង​ផ្ទះ​​ដូច​ជា​​ធូលី រោម​​ឆ្កែ និង​​ឆ្មា ។ ពិសេស​​លទ្ធភាព​​កើត​​ជំងឺ​​អាលែក​ហ្ស៊ី​​នៅ​​កុមារ​​កើត​​ដោយ​ការ​វះ​កាត់​​ខ្ពស់​ជាង​​៥​ដង​​ប្រៀប​​នឹង​​កុមារ​​កើត​​តាម​​ធម្មជាតិ ។​
នោះ​​ជា​​លទ្ធផល​ស្រាវជ្រាវ​របស់​ក្រុម​អ្នកវិទ្យាសាស្ត្រ​មកពី​មន្ទីរពេទ្យ Henry Ford នៅ Detroit (​អាមេរិក​) ។​
​ពេល​កើត​ធម្មតា កុមារ​ត្រូវបាន​ប្រាស្រ័យ​ជាមួយ​ពពួក​បាក់តេរី​ពី​សរីរាង្គ​មាតា ក្នុង​ផ្លូវ​កើត ធ្វើ​ឲ្យ​កើន​សមត្ថភាព​អង្គ​បដិបក្ខ​នៅ​កុមារ ។ ប្រការនេះ​មិនកើត​ឡើង​ពេល​កុមារ​កើត​ដោយ​ការវះកាត់ ។ អាស្រ័យហេតុនេះ ពួក​អ្នកវិទ្យាសាស្ត្រ ចាត់ទុកថា ប្រព័ន្ធ​អង្គ​បដិបក្ខ​របស់​កុមារ​កើត​ដោយ​ការវះកាត់​ខ្សោយ​ជាង​ប្រៀប​នឹង​កុមារ​កើត​ធម្មតា ។​
​ពួក​អ្នកវិទ្យាសាស្ត្រ បាន​ស្រាវជ្រាវ​ទារក​ទើប​កើត ១.២៥៨​នាក់ និង​ស្វែងយល់​អំពី​វា ពេល​មាន​អាយុ​បាន​១​ខែ ៦​ខែ ១​ឆ្នាំ និង​២​ឆ្នាំ ។​
​ក្រុម​ស្រាវជ្រាវ​វិភាគ​គំរូ​ទងផ្ចិត លាមក​របស់​កុមារ​ម្នាក់​ក៏​ដូច​វិភាគ​គំរូ​ឈាម​របស់​ឪពុកម្តាយ ទឹកដោះ​ម្តាយ និង​ធូលី​ក្នុងផ្ទះ ។​
​ពួកគេ​ក៏​ប្រមែប្រមូល​ព័ត៌មាន​ប្រវត្តិ​គ្រួសារ​អំពី​ជំងឺ​អាលែកហ្ស៊ី ឬ​ហឺត សត្វ​ចិញ្ចឹម​ក្នុងផ្ទះ លទ្ធភាព​មាន​ប្រាស្រ័យ​ជាមួយ​ផ្សែង​បារី ជំងឺ​តម្កាត់ ថ្នាំ​ព្យាបាល​ជំងឺ និង​ទាំង​អំពី​ពេលវេលា​មានគភ៌​របស់​មាតា ។​

​ពួកគេ​សង្កេតឃើញថា ពេល​អាយុ​២​ឆ្នាំ កុមារ​កើត​ដោយ​ការវះកាត់​ងាយ​រីកចម្រើន​ជំងឺ​អា​លែ​ហ្ស៊ី​ជាមួយនឹង​ប្រភព​បង្ក​អាលែកហ្ស៊ី ក្នុងផ្ទះ​ដូចជា​ធូលី រោម​ឆ្កែ និង​ឆ្មា ។ ពិសេស លទ្ធភាព​កើត​ជំងឺ​អាលែកហ្ស៊ី​នៅ​កុមារ​កើត​ដោយ​ការវះកាត់​ខ្ពស់ជាង​៥​ដង ប្រៀប​នឹង​កុមារ​កើត​ធម្មតា ។​
​ការប្រាស្រ័យ​ជាមួយ​បាក់តេរី​ក្នុង​ផ្លូវ​សម្រាល​របស់​មាតា​មាន​ឥទ្ធិពល​សំខាន់​ទៅដល់​ប្រព័ន្ធ​អង្គ​បដិបក្ខ​របស់​កុមារ បណ្ឌិត Christine Cole Jonhson អ្នកដឹកនាំ​ការស្រាវជ្រាវ​មានប្រសាសន៍ ៕




ប្រភព CEN
Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Grants For Single Moms