Labels

Sunday, March 24, 2013

ទឹកនោម​ផ្អែម​ជា​អ្វី? , Health

លំពែង
   ទឹកនោម​ផ្អែម​គឺ​ជា​ជំងឺ​មួយ​ ដែល​កើត​ឡើង​ដោយសារ​បញ្ហា​ ដែល​ទាក់ទង​ទៅ​នឹង​ការ​ផលិត​ និង​ផ្គត់​ផ្គង់​អាំងស៊ុយលីន នៅក្នុង​ខ្លួន​មនុស្ស​ ។ អាហារ​ភាគ​ច្រើន​បំផុត​ដែល​យើង​បរិភោគ​បាន​ក្លាយ​ទៅជា​គ្លុយ​កូស ដែល​ជា​ជាតិស្ករ​មួយ​ប្រភេទ​ ។ យើង​ប្រើ​គ្លុយ​កូស​ ជាប្រភព​ថាមពល​ ដើម្បី​ផ្តល់​ថាមពល​ដល់​សាច់ដុំ​ និង​កោសិកា​របស់​យើង ។ ខ្លួន​របស់​យើង​ដឹក​ជញ្ជូន​ គ្លុយកូស​នៅក្នុង​ចរន្ត​ឈាម​របស់​យើង ។ ដើម្បី​អោយ​សាច់​ដុំ​របស់​យើង និង​ជាលិកា​ដទៃ​ទៀត​ស្រូប​គ្លុយកូស​ ពី​ចរន្ត​ឈាម​របស់​យើង​នោះ យើង​ត្រូវការ​អ័រ​ម៉ូន​ម្យ៉ាង​ហៅថា​អាំងស៊ុយលីន ។ បើ​គ្មាន​អាំង​ស៊ុយលីនទេ ខ្លួន​របស់​យើង​ មិន​អាច​ទទួល​បាន​ថាមពល​ដែល​ចាំ​បាច់​ពី​អាហារ​របស់​យើង​ឡើយ ។ អាំងស៊ុយលីន​ត្រូវ​បាន​ផលិត​ដោយ​ក្រពេញ​ធំមួយ​នៅ​ពីក្រោយ​ក្រពះ គឺលំពែង ។ វា​ត្រូវ​បញ្ចេញ​ដោយ​កោសិកា​ឈ្មោះ ប៉ែតា ។ នៅពេល​មនុស្សម្នាក់​ មាន​ទឹក​នោម​ផ្អែម​ លំពែង​មិន​អាច​ផលិត​ជាតិ​អាំងស៊ុយលីន​បាន​រឺ​ខ្លួន​យើង​មិនអាចប្រើ​​អាំងស៊ុយលីន​​ អោយ​មាន​ប្រសិទ្ធិភាព​ ។ ដូច្នេះ​អ្នក​ទឹក​នោមផ្អែម មិន​អាចប្រើ​គ្លុយ​កូស ពីអាហារ​ដែល​ពួកគេ​បរិភោគ​អោយបានគ្រប់​គ្រាន់ឡើយ ។ ប្រការ​នេះធ្វើ​អោយ​ជាតិគ្លុយកូស​នៅក្នុង​ឈាម មានការកើនឡើង ។ កម្រិត​គ្លុយកូសនៅក្នុងឈាម​ខ្ពស់​ រឺកម្រិត​ជាតិស្ករនៅក្នុងឈាម​ខ្ពស់​ហៅថា​ ជាតិ​ស្ករ​ក្នុង​ឈាម​ខ្ពស់ ។ កម្រិត​គ្លុយកូស នៅក្នុងឈាមខ្ពស់ អាចនាំង​អោយ​មានផល​វិបាក​ធ្ងន់ធ្ងរ ។ នៅពេល​បច្ចុប្បន្ននេះ គ្មានឱសថ​ណាអាច​ព្យាបាល​ជំងឺ​ទឹកនោមផ្អែម អោយជាដាច់​នោះឡើយ ៕

0 comments:

Post a Comment

Blog Archive

Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Grants For Single Moms