ដូច្នេះមុននឹងចាប់យកចំណីមកបរិភោគ គួរតែពិចារណាសិន មុននឹងធ្វើការទំពារចូលទៅក្នុងពោះ។ ដូច្នេះដើម្បីការពារ និងចៀសវាងបញ្ហាកើតមុន អ្នកគួរតមនូវអាហារដូចខាងក្រោមនេះ៖
១.ផលិតផលធ្វើពីទឹកដោះគោ៖ ដូចជាទឹកដោះគោមានរសជាតិផ្អែម ហ្វ្រូម៉ា យ៉ាអួ ការ៉េម នំខេក នំស្រួយ និងអាហារដែលមានលាយរសជាតិទឹកដោះគោ ព្រោះទឹកដោះគោ ជាប្រភេទអាហារពិបាករំលាយ។ នៅពេលទទួលទានចូលទៅ វាស្តុកនៅក្នុងក្រពះ ធ្វើឱ្យបាក់តេរី រីកធំធាត់ ហើយពេលដែលបាក់តេរីទាំងនោះ មានកាន់តែច្រើន វាអាចបង្កឱ្យកើតមុនបាន។ ប្រសិនបើបារម្ភខ្លាចខ្វះសារធាតុអាហារ អ្នកអាចទទួលទានអាហារប្រភេទផ្សេងទៀត ដូចជា ស៊ុត តៅហ៊ូ សណ្តែកប្រភេទផ្សេងៗ ត្រីតូចៗ និងសាច់សត្វ ដើម្បីបំពេញបន្ថែមសារធាតុប្រូតេអ៊ីន និងកាល់ស្យូម។
២.អាហាររសជាតិផ្អែម៖ ជាប្រភេទអាហារដែលធ្វើឱ្យបាក់តេរីលូតលាស់នៅក្នុងក្រពះ។ ម្យ៉ាងទៀត វាធ្វើឱ្យមានបម្រែបម្រួលអ័រម៉ូនក្នុងរាងកាយ ដែលជាមូលហេតុមួយ នាំឱ្យកើតមុនផងដែរ។
៣.សារធាតុកាហ្វេអ៊ីន៖ សារធាតុកាហ្វេអ៊ីន ដែលមានក្នុងតែ កាហ្វេ ភេសជ្ជៈប៉ូវកម្លាំង និងទឹកក្រូច សុទ្ធតែជាមូលហេតុធ្វើឱ្យបាក់តេរី រីកធំធាត់ និងបង្កើនជាតិពុលនៅក្នុងរាងកាយ ជាហេតុបណ្តាលឱ្យកើតមុនញឹកញាប់៕
ប្រភព ខេមបូឌាអេចប្រេសញូស៍
0 comments:
Post a Comment