Labels

Sunday, March 24, 2013

អគ្គិភ័យ​ឆាប​ឆេះ ​ផ្ទះ​ប្រជាពល​រដ្ឋ៥​ខ្នង​ ខូច​ខាត​រាប់​ម៉ឺន​ដុល្លារ​ , News


កំពង់ចាម៖​ ផ្ទះ​៥​ខ្នង​ ដែល​៣​ខ្នង​ជា​ផ្ទះ​ធ្វើ​ពី​ថ្ម ​និង​២​ខ្នង​ទៀត​ ធ្វើ​ពី​ឈើ​ប្រក់​ក្បឿង ​នៅ​ក្នុង​ភូមិ​៣ ​សង្កាត់​វាល​វង់​ ក្រុង​កំពង់​ចាម ​ត្រូវ​បាន​អគ្គិភ័យ​ឆាប​ឆេះ​អស់​ទាំង​ស្រុង ​នៅ​វេលា​ម៉ោង​១០ ​និង​៣៥​នាទី​ថ្ងៃ​អង្គារ ​ទី​៨ ​ខែ​មករា ​ឆ្នាំ ​២០១៣​ ទំហំ​នៃ​ការ​ខូច​ខាត​គិត​ជា​ប្រាក់​រាប់​ម៉ឺន​ដុល្លារ​។ ​នេះ​បើ​យោង​តាម​ការ​បញ្ជាក់​ពី​អធិការ ​នគរបាល​ក្រុង ​កំពង់​ចាម ​លោក ​សំ ​ផាត​។
លោក ​សំ ​ផាត​ បាន​ប្រាប់​ឲ្យ​ដឹង​ថា​ ផ្ទះ​ប្រជាពល​រដ្ឋ ​៥​ខ្នង ​ដែល​៣​ខ្នង​ធ្វើ​ពី​ថ្ម ​និង​២​ខ្នង​ទៀត​ធ្វើ​ពី​ឈើ​ ត្រូវ​បាន​អគ្គិភ័យ​ឆាប​ឆេះ​បំផ្លាញ​អស់​ទាំង​ស្រុង។​ លោក​បាន​បន្ត​ថា ​ក្រោយ​ពេល​កើត​ហេតុ​កម្លាំង​សមត្ថកិច្ច​ចម្រុះ ​រួម​និង​រថយន្ត​ពន្លត់​អគ្គិភ័យ​៤​គ្រឿង​ផ្សេង​ទៀត ​បាន ព្យាយាម ជួយ អន្តរាគមន៍​ដែរ​ តែ​ដោយ​អំណាច​នៃ​ការ​ឆេះ​វា​ខ្លាំង​ក្លា​ពេក ​ទើប​មិន​អាច​ជួយ​ពន្លត់​ឲ្យ​បាន​ទាន់​ពេល​វេលា​។​
តែ​ទោះ​ជា​យ៉ាង​ណា​ក្រោយ​ការ​អន្តរាគមន៍​រយៈ​ពេល​ប្រហែល​១​ម៉ោង ​ពោល​គឺ​នៅ​ម៉ោង​ ១២​ថ្ងៃ​ត្រង់ ​អគ្គិភ័យ​ត្រូវ​ បាន​ពន្លត់​ឲ្យ​រលត់​ទាំង​ស្រុង​ មិន​បណ្ដាល​ឲ្យ​រាល​ដាល​ដល់​ផ្ទះ​អ្នក​ដទៃ​នោះ​ទេ​។
ជន​រង​គ្រោះ​ជា​ម្ចាស់​ផ្ទះ​នៅ​ក្នុង​ហេតុការណ៍​អគ្គិភ័យ​នេះ​ ម្ចាស់​ផ្ទះ​ទី​១​ ដែល​ធ្វើ​ពី​ថ្ម ​មាន​ទំហំ​៣​ខ្នង ​មាន​ឈ្មោះ ​ញ៉េត ​ហួយ​ ភេទ​ស្រី ​អាយុ ​៤៨​ឆ្នាំ ​ម្ចាស់​ផ្ទះ​ទី២​ ដែល​ធ្វើ​ពី​ឈើ​មាន​ទំហំ​២​ខ្នង ​មាន​ឈ្មោះ ​លី ​គង់ហេង​ ភេទ​ ប្រុស​ អាយុ​ ៦៧​ឆ្នាំ​។​
លោក​អធិការ​នគរបាល​ក្រុង​កំពង់ចាម ​​បាន​ដក​ស្រង់​សំដី​ជន​រង​គ្រោះ​អ្នក​ស្រី ​ញ៉េត​ ហួយ​ថា​ រូប​គាត់​បាន​ បាត់​បង់​អស់​មាស​ ៦​តម្លឹង​ គ្រឿង​អលង្ការ​ធ្វើ​ពី​ពេជ្រ​មួយ​ចំនួន​ លុយ​ដុល្លារ​ ៣៥.០០០​ដុល្លារ ​លុយ​​ខ្មែរ ​២​លាន​ រៀល​ និង​សម្ភារៈ​ជា​ច្រើន​ផ្សេង​ទៀត​។ ​ដោយ​ឡែក​លោក ​លី ​គង់​ហេង ​ដោយ​សារ​តែ​កំពុង​សោក​សៅ ​មិន​អាច​បំភ្លឺ​ ជូន​សមត្ថកិច្ច​បាន​ឡើយ​។

តែ​តាម​ការ​ពិនិត្យ​ជាក់​ស្តែង​នៅ​កន្លែង​កើត​ហេតុ​ ក្រៅ​ពី​ផ្ទះ​ធ្វើ​ពី​ឈើ​២​ខ្នង​ទៅ ​រថយន្ត​កាម​រី​មួយ​គ្រឿង​ ដែល​ចត​នៅ​ក្រោម​ផ្ទះ​ ក៏​បាន​ឆាប​ឆេះ​អស់​ផង​ដែរ​។​
អគ្គិភ័យ​ខាង​លើ​នេះ ​ត្រូវ​បាន​សមត្ថកិច្ច​បញ្ជាក់​ថា ​ផ្ដើម​ចេញ​ពី​ផ្ទះ​របស់​លោក ​លី​ គង់​ហេង​។​លោក ​លី​ គង់ហេង​ បាន​បញ្ជាក់​ប្រាប់​សមត្ថកិច្ច​ថា ​នៅ​មុន​ពេល​កើត​ហេតុ​គាត់​បើក​ហ្គាស​ដាំ​បាយ ​ក្រោយ​ពេល​ ដាំ​ឆ្អិន​ហើយ​ គាត់​ក៏​បាន​ដើរ​មក​មុខ​ផ្ទះ​ស្រាប់​តែ​ហ្គាស​បាន​ផ្ទុះ​ឡើង​បណ្ដាល​ឲ្យ​ឆាប​ឆេះ​តែ​ម្តង​។​
តែ​ទោះ​ជា​យ៉ាង​ណា​អគ្គិភ័យ​នេះ ​មិន​បាន​បណ្តាល​ឲ្យ​នរណា​ម្នាក់​ រង​គ្រោះ​នោះ​ទេ​។​ពាក់ព័ន្ធ​ទៅ​នឹង​សំណង​ នៃ​ការ​ខូច​ខាត​វិញ​ លោក​អធិការ ​សំ ផាត ​បាន​បញ្ជាក់​ថា ​មិន​ទាន់​ដឹង​​នឹង​ត្រូវ​ដោះ ​ស្រាយ​យ៉ាង​ណា​នោះ​ទេ​។ ​តែ​ករណី​នេះ​ ជា​ការ​កើត​ឡើង​ដោយ​អចេតនា​៕







ប្រភព ដើមអម្ពិល
រូបភាព & Video : Facebook

0 comments:

Post a Comment

Blog Archive

Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Grants For Single Moms