Labels

Sunday, March 24, 2013

បុរស២នាក់ត្រូវរថយន្តបុកពីក្រោយ ហើយ​កិន​ពី​លើ​ថែម​ទៀត (Video) , Video


នេះគឺជាហេតុការណ៍ដ៏គួរអោយតក់ស្លុតមួយបាន​កើត​ឡើង​កាល​ពី​ថ្ងៃព្រហស្បតិ៍​កន្លង​ទៅនៅក្នុង​ទីក្រុង Zhengzhou ខេត្ត Henan ប្រទេសចិន ដែលបណ្តាលអោយបុរស២នាក់រងរបួសយ៉ាងធ្ងន់ធ្ងរ ដោយសារ​តែត្រូវរថយន្តបុកពីក្រោយ ហើយកិន អូសពីលើទៀតផង។ បុរស​ទាំង២នាក់នោះមិនត្រូវបានគេស្គាល់​អត្តសញ្ញាណទេ តែបើតាមប្រភពពត៌មានបានអោយដឹងថា ពួកគេបានជួយសង្គ្រោះរួចផុត​ជីវិត​ហើយ។ តាមរូបភាពកាមេរ៉ាសុវត្ថិភាពបានបង្ហាញថា បុរសរងគ្រោះទាំង២នាក់នោះកំពុងតែដើរតាមផ្លូវស្រាប់តែ​មាន​រថយន្ត​មួយ​គ្រឿង​បុក​ពួកគេពីក្រោយ ហើយបានព្យាយាមជិះរត់គេចបានកិនបុរសរងគ្រោះទាំង២ពី​លើ និងបានអូសពួកគេយ៉ាងឆ្ងាយទៀតផង។ ទស្សនាវីដេអូទាំងអស់គ្នា៖



ប្រភព Khmer-note

0 comments:

Post a Comment

Blog Archive

Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Grants For Single Moms