Labels

Sunday, March 24, 2013

ជូនពរឆ្នាំថ្មី ២០១៣ : VPN Band , Video

ជូនពរឆ្នាំថ្មី២០១៣
ច្រៀងដោយ សុផាត & រ៉ាវី
និពន្ធទំនុកភ្លេង រ៉ាវី
និពន្ធទំនុកច្រៀង ណារ៉ាក់ រាជ
រចនាដោយ សុផាត

ស្តាប់ Online


ជូនពរឆ្នាំថ្មី២០១៣

I- សូមស្វាគមន៍ និងជូនពរឆ្នាំថ្មី សិរី​សួស្ដីជូនដល់បងប្អូនទាំងឡាយ ទាំងទីជិតទាំងនៅទីឆ្ងាយ​សូមទទួលនូវភាពស្រស់ស្រាយ រាំលេងសប្បាយក្នុងឱកាសចូលឆ្នាំថ្មី។
II- យើងទាំងអស់គ្នាត្រៀមខ្លួនជាស្រេច ប្ដូរផ្ដាច់សម្រេចស្ម័គ្រខ្លួនដោយចិត្តភក្ដី បំពេរអារម្មណ៍ពូមីងតាយាយ រីករាយសណ្ដាប់ជាមួយតន្ត្រី អបអរឆ្នាំថ្មីរាំទៅកុំនៅបង្អង់។
Rap- ជូនពរឆ្នាំថ្មី សិរីសួស្ដីដល់បងប្អូនខ្មែរ ទាំងនៅទីក្រុង ទាំងនៅស្រុកស្រែ ផ្ញើជូនពុកម៉ែ ស្ដាប់កែកម្សាន្ត។
២០១៣ ចិត្តគំនិតថ្មី ប្រសើរថ្កើងថ្កាន ជួបជុំគ្រួសារ រកស៊ីមានបាន ស្នេហាសុខសាន្ត ស្មោះមួយនឹងមួយ។
ឆ្លងឆ្នាំថ្មីហើយ ឱ!បងប្អូនអើយរាំលេងកុំព្រួយ និងចង្វាក់ថ្មី សុំទះដៃជួយ បន្ទរមួយៗ ញញឹមគ្រប់គ្នា។
យើងគឺជាខ្មែរ ពួកយើងត្រូវតែជួយធុរៈគ្នា កុំប្រកាន់ទោស បើមានប៉ះពៀរ ពួកយើងនាំគ្នាសប្បាយឆ្នាំថ្មី។
R- យើងនាំគ្នារាំលេងឱ្យសប្បាយ ដើម្បីរំសាយកង្វល់ទាំងអស់ រាំហើយរាប់អានគ្នាដោយស្ម័គ្រស្មោះ ពួកយើងទាំងអស់ជាខ្មែរដូចគ្នា។
III- សូមជូនពរដល់បងប្អូនស្រីប្រុស ជនរួមជាតិទាំងអស់សុខគ្រប់ប្រការ ទទួលជោគជ័យលើគ្រប់កិច្ចការ សម្រេចបំណងដែលប៉ងប្រាថ្នា ឯអ្នកសិក្សាសូមឱ្យរៀនពូកែ។

Video

0 comments:

Post a Comment

Blog Archive

Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Grants For Single Moms